សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់អំណោយជូនកុមារកំព្រា២៥០នាក់ នៅខេត្តកំពង់ស្ពឺ ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់អំណោយជូនកុមារកំព្រា២៥០នាក់ នៅខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 កំពង់ស្ពឺ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់អំណោយមួយចំនួនធំ ជូនដល់កុមារកំព្រាប្រមាណ ២៥០នាក់ នៅក្នុងខេត្តកំពង់ស្ពឺ នៅតាមមណ្ឌលថែទាំកុមារ ដើម្បីទ្រទ្រង់ដំណើរការនៅក្នុងមណ្ឌល។


អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត និងបោសសំអាត ប្រឆាំងអំពើរពុករលួយ នៃព្រឹទ្ធសភា យកទៅប្រគល់ជូនដល់មណ្ឌលថែទាំកុមារ និងជូនកុមារកំព្រានៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ម៉ម ប៊ុននាង បានថ្លែងថា ចៅៗបាត់បង់ឪពុក ឬម្តាយ និងក្រុមគ្រួសារទាំងមូល តែសូមចៅៗមិនត្រូវបាក់ទឹកចិត្តទេ ពីព្រោះចៅៗនៅមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ចៅៗ។

លោកបន្ដទៀតថា ចៅៗនៅមានថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅចាំការពារនិងថែរក្សាពិសេសចៅៗ នៅមានម៉ែដោះនៅចាំមើលថែរក្សា និងស្រឡាញ់ចៅៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅនិងជួយបីបាច់ថែរក្សាឲ្យចៅៗបានចូលសិក្សារៀនសូត្រ។

មន្ត្រីជាន់ខ្ពស់នៃគណកម្មការទី១០នៃព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានលើកឡើងបន្ថែមថា ចៅៗគ្មានអ្វីត្រូវបារម្ភទេ ព្រោះចៅមានអ្នកគិតគូរ និងថែរក្សាហើយ ដូច្នេះអ្វីដែលចៅត្រូវធ្វើបន្ត ដើម្បីអនាគតភ្លឺស្វាង គឺត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រស្ដាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មាតាបិតានិងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ក្លាយជាទំពាំងស្នងឬស្សីជាពិសេសត្រូវជៀសឲ្យឆ្ងាយ ពីគ្រឿងញៀននិងក្រុមបងតូចបងធំ។ មួយវិញទៀតចៅៗត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក និងចេះរស់នៅប្រាកបដោយអនាម័យ ព្រោះអនាម័យនាំឲ្យយើងមានសុខភាពល្អ អនាម័យនាំឲ្យយើងជៀសផុតពីជំងឺឆ្លងនានា អនាម័យនាំឲ្យសេដ្ឋកិច្ចយើងរីកចម្រើន។

យោងតាមតាមរបាយការណ៍របស់អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កុមារកំព្រាដែលទទួលបានការយកចិត្តទុកដាក់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ មកពីមណ្ឌលចំនួន៤ ក្នុងនោះកុមារកំព្រាមណ្ឌលកំពង់ស្ពឺ សមាគមន៍ផ្ទះជាក្រុម កុមារកំព្រានួនអកព្រៃជុំ និងមណ្ឌលបណ្តុះបណ្តាលថែរក្សាកុមារ សរុបប្រមាណ២៥០នាក់ ដោយក្នុងនោះមាន អង្ករ សម្ភារៈសិក្សា ថ្នាំពេទ្យ និងថវិកាមួយចំនួន។

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment