August 2023 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋបាលខេត្តសៀមរាប និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិផលិតផលមួយ បើកកិច្ចប្រជុំពិភាក្សារៀបចំវទិកាផ្គូផ្គងផលិតផលភូមិមួយ ផលិតផលមួយ នាចុងខែសីហានេះ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបើកកិច្ចប្រជុំគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប ដើម្បីពិភាក្សាក្នុងការរៀបចំវទិកាផ្គូផ្គងផលិតផលភូមិមួយ ផលិតផលមួយ ដែលត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៥-២៧ ខែសីហាខាងមុខនេះ នៅផ្សារម៉ាក្រូ ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ផល សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានជំរុញចលនាភូមិមួយ ផលិតផលមួយ និងលោក យុន លីណេ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ខេត្តសៀមរាប និងមានការចូលរួមពីប្រធានសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមាជ័យ, អភិបាលរងបណ្តាខេត្តមួយចំនួន នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងសមាជិក សមាជិកាភូមិ១ ផលិតផល១ ជាច្រើនចូលរួមផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ចូលរួមក្នុងវេទិកាផ្គូផ្គងរវាងអ្នកលក់និងអ្នកទិញ របស់គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs និងនាំចេញនៅនឹងកន្លែង ដែលគ្រោងរៀបចំឡើងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហាខាងមុខនេះ នៅផ្សារម៉ាក្រូក្រុងសៀមរាបខេត្តសៀមរាប ដើម្បីដាក់តាំងបង្ហាញផលិតផលនានាស្វែងរកដៃគូអាជីវកម្ម។ សំដៅបង្កលក្ខណៈងាយស្រួលដល់ផលិតករដែលផលិតបានអាចបញ្ជូនផលិតផលរបស់ខ្លួនលក់ដល់គោលដៅដោយប្រសិទ្ឋិភាពនិងបានច្រើនជាងមុន។ លើសពីនេះទៅទៀត ពួកគេនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗ ដូចជាអាជ្ញាធរមូលដ្ឋាន អង្គការមិនម៉ែនរដ្ឋាភិបាល និងក្រុមយុជនដែលអាចផ្តល់ការគាំទ្រអាជីវកម្មរបស់ពួកគាត់។

លោក យុន លីនណេ អនុប្រធានគណៈកម្មាធិការខេត្តជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប បានលើកឡើងថា ខេត្តមានចំនួន៤២ផលិតផល សម្រាប់ចូលរួមផ្គូផ្គងនាពេលខាងមុខ និងនៅមានផលិតផលមួយចំនួនទៀត ដែលត្រៀមចូលជាសមាជិកនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយផងដែរ។

លោក យុន លីនណេ ក៏បានណែនាំដល់ផលិតករ អាជីវករ ម្ចាស់សហករណ៍សិប្បកម្ម សហគ្រាសធុនតូច ធុនមធ្យម ដែលជាសមាជិកសមាជិកានៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ សូមបន្តពង្រឹងគុណភាព អនាម័យ និងបច្ចេកទេសវិចខ្ចប់ឱ្យត្រូវតាមស្តង់ដារនៃផលិតផលរបស់ខ្លួន ដើម្បីចូលរួមក្នុងវេទិកាផ្គូផ្គងប្រកួតប្រជែងសម្រាប់ឈានចូលទីផ្សារជាតិ និងអន្តរជាតិ ពិសេសដើម្បីឱ្យផលិតផលរបស់ខ្លួនរក្សាបានលំនឹងទីផ្សារ ចៀសវាងបាននូវការប្រើពាក្យថា (សូមជួយទិញខ្ញុំផង)។

លោក ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានលើកឡើងដែរថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើចលនាភូមិមួយ ផលិតផលមួយ ព្រោះវាអាចជួយធ្វើឱ្យសេដ្ឋកិច្ចមូលដា្ឋនល្អ។ ក្រោយឆ្នាំ២០១៣ និងជាបន្តបន្ទាប់បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗ និងគោលនយោបាយមួយចំនួនទៀត ក្នុងនោះបានរៀបចំឡើងវិញនូវគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយលើកទី១ឆ្នាំ២០១៩-២០២៣។

នៅចុងឆ្នាំ២០២១ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានចប់ដំណាក់កាលទី១ នៃចលនាភូមិមួយ ផលិតផលមួយ និងនៅឆ្នាំ២០២១ ដែលមានខេត្តចំនួន១០ ចងក្រងបាន១២០ផលិតផល នៅឆ្នាំ២០២២ ទាំង២៥ រាជធានី/ខេត្ត ចងក្រងបាន៦០០ផលិតផល ដោយឡែកខេត្តសៀមរាប មាន៤២ផលិតផល។

លោកបានបញ្ជាក់ថា ភូមិមួយ ផលិតផលមួយទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីក្រសួង អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និងសមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់ នេះជាគោលការណ៍គ្រឺះ ជាគោលដៅដែលយើងចង់បាន សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បូរបែបផងដែរ៕