October 2022 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្តេចតេជោ ហ៊ុន សែន៖ មេដឹកនាំអាម៉េរិក នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ​កម្ពុជា ខណៈមេដឹកនាំរុស្ស៊ីមិនទាន់ទទួលព័ត៌មានឆ្លើយតបនៅឡើយ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់​ថា ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង​​៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២នេះ ខណៈមេដឹក​នាំរុស្ស៊ី​មិន​ទាន់ឆ្លើយតបពីការអញ្ជើញមកចូលរួមនៅឡើយ។ ការអះអាងរបស់ប្រមុខរាជ​រដ្ឋាភិ​បាល​នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ នាព្រឹកថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលថ្នាក់ដឹកនាំសហរដ្ឋអាមេរិក​អញ្ជើញ​មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា គេនឹងដឹកយករថយន្តគេមក ហើយរុស្ស៊ីក៏​អីចឹង​ដែរ តែមិនមែនថាគេខ្លាចប្រទេសយើងទេ តែជាទម្លាប់ គេគឺយកតាមអីចឹង។ សម្តេច​តេជោ​បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃខាងមុខនេះគឺជាពេលវេ លាដែល​តាន​តឹង​បំផុតតែម្តង ចេញពីប្រជុំមួយទៅប្រជុំមួយ។ ឥឡូវសន្ទរកថា ត្រូវចាប់ផ្តើមចាក់​បណ្តើរៗ ហើយខ្ញុំត្រូវពិនិត្យបណ្តើរៗហើយពីព្រោះថាអង្គប្រជុំមួយត្រូវមានសន្ទរកថាពីរ គឺសន្ទរកថា​បើកមួយ បិទមួយ ព្រោះយើងជាប្រធាន ហើយបញ្ជាក់ថាគោលជំហរកម្ពុជាវាយ៉ាង​ម៉េច»។

ជាមួយគ្នានោះដែរសម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា សម្តេចបាន​ប្រាប់​ឯកឧត្តម ប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​អន្តរ​ជាតិ​យកចិត្តទុកដាក់ធ្វើសន្ទរកថាធ្វើឱ្យខ្លីបំផុត។ សម្ដេចតេជោបានបញ្ជាក់​បន្ថែម​ថា៖ «ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកបានដឹកឡានមកដល់ហើយ អាម៉េរិកគាត់ទៅណា​មិន​មែនគ្រាន់តែកម្ពុជាទេ គឺគាត់ទៅណាក៏ដោយគាត់យកទៅ ហើយបើអាចប្រធានាធិបតី​រុស្ស៊ី លោកពូទីន បើគាត់មក ក៏គាត់ដឹកឡានមកដែរ ជាទម្លាប់របស់ពួកគាត់។ ប៉ុន្តែ​ថ្នាក់​ដឹកនាំប្រទេសដទៃទៀតមកស្នាក់នៅកម្ពុជា»។ សម្ដេចតេជោបានអះអាងថា កិច្ចប្រជុំ​ដែល​មានថ្នាក់ដឹកនាំប្រទេសមហាអំណាចមកចូលរួមនេះមិនមែនជារឿងធម្មតានោះទេ តែ​យើង​ត្រូវដឹងថាដោយសារប្រទេសយើងមានសន្តិភាព ទើបមិត្តភក្តិគេមក ហើយដោយ​សារ​ប្រទេសពុំមានការវាប្រហារភេរវកម្មទើបគេមក សុទ្ធតែមហាអំណាច។

ក្នុងឱកាសនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ពិតមែន​ហើយ​មកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីប្រធានាធិបតី រុស្ស៊ី លោក ពូទីន នោះទេ​សម្រាប់​​ការមកចូលរួមប្រជុំរវាងអាស៊ាន ជាមួយរុស្ស៊ី និងអាស៊ីបូព៌ា។ តែយ៉ាងណាយើង​បាន​អ​ញ្ជើញគាត់រួចហើយ»៕

ដោយ៖ ប៊ុនរិទ្ធសម្រួលដោយ៖ដារ៉ា

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង

ចំនួនអ្នកទស្សនា: Views

 រាជធានីភ្នំពេញ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។

ជាឧទាហរណ៍ ចម្ងាយ “ភ្នំពេញ-ក្រុងព្រះសីហនុ “ ត្រូវ បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖

1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម 2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន 3. ទោចក្រយានយន្តកម្លាំង ចាប់ពី 500cc ឬ 27kW ឡើង មាន បិត លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

ដោយឡែក តារាងកម្រៃលម្អិតត្រូវគិតជា គីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិតនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ ចំណែកឯ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖ - ផ្លាកលេខសម្គាល់ យានយន្ត - ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព - កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕

សម្រួលផ្សាយ៖ដារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ពានរង្វាន់ជ័យលាភី ដល់ក្រុមកីឡា ទូកអុំក្នុងព្រឹត្តិការណ៍អុំទូក នៅខេត្ដស្វាយរៀង

ចំនួនអ្នកទស្សនា: Views

ស្វាយរៀង: ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ដល់ជ័យលាភីប្រណាំងទូកនៅខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចម្រើនឈានឡើងលើគ្រប់វិស័យ ចំណែកជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកាន់តែល្អប្រសើរឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួលបានឱកាសការងារយ៉ាងច្រើនកន្លែងនៅទូទាំងប្រទេស។

លោកជំទាវបានបន្តទៀតថា ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិតរបស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពីឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរ ដែលមានតាំងពីយូរលង់មកហើយ។ តាមរយៈការរៀបចំពិធីប្រណាំងទូករយៈពេលពេញមួយថ្ងៃនេះ ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរបានប្រមាណជាង ១០ម៉ឺននាក់ និងបានប្រគល់ពានជូនដល់ម្ចាស់ជ័យលាភី។

ជាលទ្ធផលជ័យលាភីបានទៅលើ ៖ ១.ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ផែនទី១-ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ រិទ្ធីសែនមានជ័យ ទូកលេខ១៦ មកពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ពោធិ៍ធំតេជោសែនជ័យ ទូកលេខ១៥ មកពីវត្តពោធិ៍ធំខេត្តព្រៃវែង, ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង ទូកលេខ១១ មកពីកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ផែនទី២-ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ទូកលេខ៣៩ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ព្រះខ័នរាជសនជ័យ ទូកលេខ២៨ មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ ទូកលេខ២៦ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប, ប្រភេទទូកក្ដារបីសន្លឹក ១-ផ្នែកនារី -ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល ទូកលេខ៤៥ មកពីសាលាស្រុករមាសហែក ។ ២- ផ្នែកបុរស -ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ ទូកលេខ៥០មកខេត្តបន្ទាយមានជ័យ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara

គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនមន្ត្រី រាជការក្រសួងប រិស្ថានដែលមានស្នាដៃក្នុងការបំពេញការងារដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិសម្រាប់ឆ្នាំ២០២១ និង២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទជាង៥០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុបរិស្ថាន ក៏ដូចជាជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងឯកឧត្តមផ្ទាល់ បានទទួលស្គាល់នូវការលះបង់របស់បងប្អូនទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបស់កម្ពុជា ក្នុងការកសាង អភិវឌ្ឍន៍ និងស្តារឡើងវិញនូវសង្គមជាតិថ្មី បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កិច្ចការងាររបស់មន្ត្រីរាជការក្រសួងបរិស្ថាន មិនត្រឹមតែការការពារ អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមកសាងនូវសង្គមជាតិថ្មី ហើយកម្ពុជាត្រូវតែមានឯកភាពជាតិមួយ បើទោះបីជាបុគ្គលម្នាក់ៗមានគំនិតខុសគ្នាក៏ដោយ ប៉ុន្តែសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន គឺយើងត្រូវតាំងចិត្តខ្ពស់។

គួរបញ្ជាក់ឱ្យដឹងថា ក្នុងឱកាសជាមួយគ្នានេះ ក៏មានកម្មវិធីប្រគល់រង្វាន់ ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់អង្គភាពជ័យលាភីក្នុងការប្រឡងប្រណាំងអង្គភាពគំរូ និងប្រគល់ពានរង្វាន់និងប័ណ្ណសរសើរជូនដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស ឆ្នាំ២០២២ ផងដែរ។

គួររម្លឹកឱ្យដឹងថា គ្រឿងឥស្សរិយយសឆ្នាំ២០២១និងឆ្នាំ២០២២ មានចំនួនសរុប ៥៩៦រូប និងប័ណ្ណសរសើរ សរុប ១០១៨រូប សម្រាប់បំពាក់ និងផ្តល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ ក្នុងនោះរួមមាន៖ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២០រូប, មេដាយសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១១រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់មហាសេនា ចំនួន៥រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន៦រូប, មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ ចំនួន១៤រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់សេនា ចំនួន២៦រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទិ្ធ ចំនួន៤រូប, មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន៦៧រូប, មេដាយមាសការងារ ចំនួន៦២រូប, មេដាយប្រាក់ការងារ ចំនួន៨៨រូប និងមេដាយសំរឹទ្ធិ ចំនួន២៦២រូប៕

ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងបរិស្ថាន សម្រួលផ្សាយដោយ៖ dara

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពល រដ្ឋខេត្តកំពង់ធំជិត៧ពាន់គ្រួសារ

ចំនួនអ្នកទស្សនា: Views

 


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ នេះបានអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តកំពង់ធំចំនួនជិត៧ពាន់គ្រួសារ ដែលពិធីនេះរៀបចំធ្វើឡើងនៅទីលានបាល់ទាត់ខេត្តកំពង់ធំ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ ធំ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជនិងស្បៀងអាហារនេះ មានចំនួន៦,៨៤៤ គ្រួសារ មកពី ៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ ភូមិ។

 ស្រូវពូជដែលត្រូវប្រគល់ជូនប្រជា ពលរដ្ឋមានចំនួន ៦៨៤,៤០០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ត្រីខ មី និងថវិកាមួយចំនួនទៀត។ ខេត្តកំពង់ធំ ជាតំបន់វាលទំនាបកណ្តាលដែលធ្វើឱ្យទទួលរងគ្រោះទឹកជំនន់ និងប៉ះ ពាល់ចំនួន ៩ក្រុង ស្រុក ៥១ឃុំ សង្កាត់ និង ២៩២ ភូមិ។ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩,៣៣៦គ្រួសារ ក្នុងនោះជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន ១,៥០១គ្រួសារ។

 ទឹកជំនន់ បានប៉ះពាល់ដំណាំស្រូវ ២៥,៣៩៥ ហិកតាខូចខាត ១២,៣០៧ ហិកតា និងដំណាំរួមផ្សំ ១,៧៦៦ហិកតា ខូចខាត ១,២៥៦ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ខូចខាតស្ពានទាំងស្រុងចំនួន០២កន្លែង ផ្លូវជនបទមួយចំនួនទទួលរងការខូចខាតប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានឱ្យដឹងទៀតថា ដើម្បីដោះស្រាយជីវភាពប្រចាំ ថ្ងៃជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះ ខាត ហើយទទួលរងដោយគ្រោះទឹកជំនន់ រដ្ឋបាលខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចែកជូនគ្រឿង ឧបភោគបរិភោគ ដែលជាស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល និងសប្បុរសជននានា ជូនប្រជាពលរដ្ឋបានចំនួន ១៥,៤៩៤ គ្រួសារ។

 ដោយឡែក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ក៏បានផ្ដល់ជូនថ្នាំពេទ្យចំនួន ១,០០០ កញ្ចប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ ជាមួយនឹងការដោះស្រាយផលប៉ះពាល់នៃទឹកជំនន់ខាងលើ ពិសេសការដោះស្រាយជីវភាពជូនបងប្អូនដែលមានជីវភាពខ្វះខាត ជាគ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យខាងលើ សម្តេចតេជោ ក៏បានផ្ដល់អង្ករចំនួន ៣០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារបន្ថែមទៀតដើម្បីឱ្យរដ្ឋបាលខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត បន្តផ្ដល់ជូនដល់ប្រជា ពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់។ មួយវិញទៀតចំពោះការស្ដារឡើងវិញ នូវការខូច ខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ លើផ្ទៃដី ១១,៥៣០ហិកតា ដែលត្រូវការស្រូវពូជជាចាំបាច់ចំនួន ៩៥៩តោន ក្នុងនោះ ឯកឧត្តទេសរដ្ឋមន្តី្រ គន់ គីម ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត បានផ្ដល់ជូនប្រជាពលរដ្ឋលើកទី១ បានចំនួន ២៧៤ តោន ស្មើនឹង ៤,១៩៦គ្រួសារ។ 

 ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្ដេច តែងតែយក ចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជា ពលរដ្ឋក្នុងការដោះស្រាយបញ្ហាស្បៀង និងស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោ យសារទឹកជំនន់។ ឯកឧត្តម ងួន រតនៈ ប្រកាសគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិ បាល ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី និងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពិសេសថ្កោល ទោសយ៉ាង

ដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជា ពលរដ្ឋខ្មែរ និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនា ការ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ ឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសន្តិ ភាព ស្ថិរភាពសង្គមនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ៕


សិទ្ធិសេរីភាពសារព័ត៌មាន នៅកម្ពុជា គឺបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា គឺមានការបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងដូចខាងលើនេះ ក្នុងឱកាសទទួលជួបឯកឧត្តម បណ្ឌិត ង្វៀនជីធឹក សមាជិកគណៈនិពន្ធនាយក នៃមជ្ឍឹមបក្សកុម្មុយនីស្ត​វៀតណាម ដើម្បីពិភាក្សាការងារ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា មានទាំងរដ្ឋ និងឯកជន ក្នុងនោះមានស្ថានីយ៍​ទូរទស្សន៍ចំនួន២០ ដោយស្ថានីយ៍រដ្ឋមានចំនួន២ គឺទូរទស្សន៍ជាតិកម្ពុជា ទទក១ និងទទក២។ ចំពោះវិទ្យុរដ្ឋមាន AM និង វិទ្យុ FM ហើយក្នុងចំណោមវិទ្យុ FM ២៥ ខេត្ត ក្រុង គឺ មាន ២១ខេត្ត មានវិទ្យុ FM ជាជំនួយរបស់ប្រទេស​វៀត​ណាម ដែលអាចផ្សាយបាន ទូទាំងប្រទេស។ សម្រាប់ការផ្សាយវិទ្យុរបស់ជាតិ មានជាភាសា ចិន បារាំង អង់គ្លេស និង វៀត​ណាម ហើយចំពោះការផ្សាយត្រូវបានដាក់បញ្ជូលគ្រប់ប្រពន្ធ័ផ្សព្វផ្សាយសង្គម ដែលអាចដាក់បញ្ជូលបាន ដើម្បីឱ្យប្រជា​ជន​ដែលរស់នៅក្នុង និងក្រៅប្រទេស អាចបើកមើលបានឱ្យតែមានប្រពន្ធ័ Internet។

ឯកឧត្តម បានបន្តទៀតថា ទាក់ទងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា គឺមានការបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន មានចំណុចសំខាន់ចំនួន ៣ គឺទី១ អនុញ្ញាតឱ្យជនបរ​ទេស​អាចបើក កាសែតនៅកម្ពុជាបាន។ ទី២ អ្នកកាសែតមានសិទ្ធិ លាក់ប្រភពព័ត៌មានដោយមិនចាំបាច់ប្រាប់បាន។ ទី៣ អ្នកកាសែតមិនត្រូវចាប់ដាក់ពន្ធធនាគារ ដោយគ្រាន់តែបញ្ចេញមតិពាក់ព័ន្ធបញ្ហានយោបាយនោះឡើយ តែមានអ្នកនយោបាយមួយចំនួនយកចំណុចនេះដោយប្រើប្រាស់ព័ត៌មានក្លែងបន្លំ ដើម្បីវាយប្រហារ មកលើរាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ គឺបានដើរ​តួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រជាជន និងរដ្ឋាភិបាលប្រទេសពីរ កម្ពុជា វៀតណាម កាន់តែរឹងមាំបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនសមាជិកគណៈនិពន្ធនាយកនៃមជ្ឈឹមបក្ស កុម្មុយនីស្ត​វៀត​ណាមថា ជារៀងរាល់ឆ្នាំ ត្រូវនឹងថ្ងៃទី១៤ ខែមករា ដែលជាថ្ងៃឡើងកាន់តំណែង របស់សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមានការប្រារព្ធពិធីជួបជុំរវាង ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន ហើយក្នុងពេលនោះមានការលើកជាសំណូមពររបស់អ្នកសារព័ត៌មាន ហើយ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ធ្វើការសម្រេច គឺស្មើនឹងការសម្រេចក្នុងពេលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីផងដែរ។

ឯកឧត្តម បណ្ឌិត ង្វៀនជីធឹក សមាជិកគណៈនិពន្ធនាយក នៃមជ្ឍឹមបក្សកុម្មុយនីស្ត​វៀតណាមបានបញ្ជាក់ ពីបំណងចង់សិក្សាស្វែងយល់ពីការងាររបស់ក្រសួងព័ត៌មានកម្ពុជា លើការគ្រប់គ្រង និងតម្រង់ទិសវិស័យ​សារព័ត៌មាន ។ ឯកឧត្តម បណ្ឌិត ង្វៀនជីធឹក បានជម្រាបជូនថា ទស្សនាវដ្តីរបស់បក្សកុម្មុយនីស្តវៀតណាម ស្ថិតក្នុងការគ្រប់គ្រងរបស់គណៈ​កម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ហើយទស្សនាវដ្តីនេះ បង្កើតឡើងដោយ លោកប្រធាន ហូជីមិញ ដែលជាអគ្គនិពន្ធនាយកដំបូងគេបង្អស់ ដោយបានបោះពុម្ពផ្សាយ លេខទី១ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៣០។ ទស្សនាវដ្តីរបស់បក្សកុម្មុយនីស្តវៀតណាម បានផ្សាយតាម ទម្រង់ជាច្រើន ដូចជាកាសែតបោះពុម្ពជាក្រដាស ផ្សាយ Online និងផ្សាយតាម Radio ថែមទៀត៕


ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះ សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

បាត់ដំបង: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង និងបានអញ្ជើញចូលរួមក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល»ជំនាន់ទី១៥ លើកទី២ ជូនដល់សិស្សនគរបាល ជ័យលាភី ដែលបានសិក្សានៅសាលានគរបាលជាតិភូមិភាគ៤ ភូមិភាគ៥ និងភូមិភាគ៦ ចំនួន ៣៩៥ នាក់ ដោយមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ផងដែរ។

ឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ បានឱ្យដឹងថា ពិធីបិទវគ្គនាឱកាសនេះ មានសិស្សនគរបាលជ័យលាភីមកពីបីសាលានគរបាលជាតិភូមិភាគ សរុបចំនួន៣៩៥នាក់ នារី៤៤នាក់ ក្នុងនោះសិស្សនគរបាលជ័យលាភីនៃសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៣៣នាក់ នារី១៦នាក់ មកខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ សិស្សសាលានគរបាលជាតិភូមិភាគ៥ ចំនួន១៣៣នាក់ នារី១១នាក់ មកពីខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងសាលានគរបាលជាតិភូមិភាគ៦ ចំនួន១២៩នាក់ នារី១៧នាក់ មកពីភ្នំពេញ បាត់ដំបង និងបន្ទាយមានជ័យ។វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ បានតម្រូវឱ្យសិស្សនគរបាលសិក្សាចំនួន ២១មុខវិជ្ជា ផ្ដោតលើចំណេះដឹង និងជំនាញវិជ្ជាជីវៈនគរបាលជាមូលដ្ឋាន យុទ្ធវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងកាយសម្បទា និងរបៀបរបបបំពេញការងាររបស់កងកម្លាំង ដោយមានការសិក្សាក្នុងថ្នាក់ ការសិក្សាក្រៅថ្នាក់ ការចុះកម្មសិក្សា ព្រមទាំងបានបញ្ចូលមេរៀន ទ្រឹស្ដី និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាក់ចេញកម្មវីធីកំណែទម្រង់ច្បាស់លាស់លើកងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅសំខាន់ ៗ៣ ក្នុងនោះទីមួយ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ និងមុខវិជ្ជាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាប្រសិទ្ធភាពបំពេញតួនាទី និងភារកិច្ចរបស់ន គរបាលជាតិនៃអង្គភាពនីមួយៗ។សម្ដេចបានសង្កត់ថា ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជា តិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស អាកប្បកិរិយាល្អក្នុងការរួមចំ ណែករក្សាបានរឹងមាំនូវឃឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការវិវត្តន៍សេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លើយតបតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍនធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ដោយគូសបញ្ជាក់ថា «មកដល់ឥឡូវនេះ យើងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រា ប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត។ អីចឹងខ្ញុំស្នើ ហើយក្រសួងបានណែ នាំហើយថា មិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។ អ្នកទទួលបន្ទុកសម្ភាសន៍នោះ គឺមេឃុំ សង្កាត់ និងមេប៉ុស្តិ៍ប៉ូលិសជាអ្នកសម្ភាសន៍ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រ សួងបានដាក់ឱ្យ ហើយសម្ភាសន៍កូនចៅរបស់ប្រជាពលរដ្ឋនៅឃុំសង្កាត់ហ្នុងតែម្ដង» ។បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ហើយនោះ គឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិសេសពិនិត្យទឹកនោមរកសារធាតុញៀន។ បន្ទាប់ពីបានជាប់ជានគរបាលជាតិហើ យនោះ ការផ្ទេរចេញរបស់មន្រ្តីនគរបាលនោះ គឺត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

ដោយ ណយ នឿន (ប្រភពះរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖​ dara

ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះ សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលមានបំណងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីជួយឱ្យកម្ពុជាសម្រេចនូវគោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការវាយតម្លៃបែបនេះរបស់ ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ លោក អាល់បឺត តាន់ អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC) លើកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្នុងគោលបំណងចូលរួមសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដែលជំនួបនេះ បានធ្វើឡើង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់សមាគម GMAC ជាមួយអាជ្ញាធរមីន ដែលបានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីប្រមូលថវិកាសប្បុរស នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អាជ្ញាធរមីននឹងយកថវិកាប្រមូលបាននេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងធ្វើការបោសសម្អាតមីននៅតាមតំបន់អាទិភាព ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា ទន្ទឹមនឹងកិច្ចសហការការងារបោសសម្អាតមីន អាជ្ញាធរមីន និងវិទ្យាស្ថាន CGTI-GMAC បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព និងធ្លាប់បានផ្តល់នូវវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គល ដែលមានប្រសិទ្ធភាព ក៏ដូចជាបានចូលរួមឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផងដែរ។

ជាមួយគ្នានេះ លោក អាល់បឺត តាន់ បានបង្ហាញពីគោលបំណង និងការពេញចិត្តរបស់សមាគម GMAC ដែលបានចូលរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតមីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាឱ្យកម្ពុជាទទួលបានជោគជ័យបន្ថែមទៀត សម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ អស់គ្រាប់មីនពីលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ សមាគម នឹងចលនាកៀរគរឱ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនប្រមាណ៧០០ ដែលជាសមាជិករបស់សមាគម សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជាផងដែរ៕

អភិបាលខេត្តព្រះវិហារលើកទឹកចិត្តដល់មន្ត្រីកងកម្លាំងរួមគ្នាទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាព

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំ ឱ្យកម្លាំង និងអាជ្ញាធរក្នុងខេត្តទាំងអស់ត្រូវចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ត។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កងកម្លាំងទាំង៣ និងក្រុង-ស្រុកទាំងអស់ត្រូវពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តន៍បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងត្រូវរៀបចំកែលម្អសោភ័ណភាព និងអនាម័យតាមក្រុង-ស្រុក ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី ឱ្យដឹងថា តាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារសន្តិសុខ វិធាន ការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។

ជាមួយគ្នានោះក៏ ត្រូវចុះផ្សព្វផ្សាយនាំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសរថយន្ត ម៉ូតូ គោយន្ត ត្រូវឱ្យមានចំណាំងបំភ្លឺផ្លូវទាំងខាងមុខ និងខាងក្រោយ ចៀសវាងបង្កគ្រោះ ថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង កុំលេងល្បែង ស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ខេត្ត ក៏បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុកដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខដុមរមនា ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមេឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍ ឃុំ-សង្កាត់ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

កិច្ចប្រជុំបានលើកបង្ហាញអំពីរបាយការណ៍ បញ្ហាប្រឈម និងដំណោះស្រាយដែលទាក់ទងទៅលើ ការងារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម បញ្ហាចរាចរណ៍ បញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន និងត្រៀមរៀបចំ ប្រារព្ធពិធីបុណ្យអុំទូកនាពេលខាងមុខ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ