អភិបាលខេត្តព្រះវិហារ នាំអំណោយរាជរដ្ឋាភិបាលចែកជូនពលរដ្ឋ ៤៩៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅស្រុករវៀង ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

អភិបាលខេត្តព្រះវិហារ នាំអំណោយរាជរដ្ឋាភិបាលចែកជូនពលរដ្ឋ ៤៩៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅស្រុករវៀង

ចំនួនអ្នកទស្សនា: Views


(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រោមឱវាទនាំអំណោយរបស់រាជរដ្ឋាភិបាល រួមមានស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងពូជបន្លែ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកចំនួន ៤៩៩គ្រួសារ មកពីឃុំចំនួន០៧ ក្នុងស្រុករវៀង។

នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីរលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរតែងតែ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្តេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ប៉ុន្តែសម្តេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្តក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះ បញ្ហានានា ដើម្បីធ្វើការចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។

អភិបាលខេត្តព្រះវិហារ ក៏បានជម្រាបជូនប្រជាពលរដ្ឋ ពីតម្លៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬធ្លាប់ចុះឈ្មោះបោះឆ្នោតនៅកន្លែងឆ្ងាយៗ បើចង់ផ្លាស់ទីកន្លែងបោះឆ្នោតមកនៅជិតផ្ទះ សូមទៅជួបគណៈកម្មារៀបចំការបោះឆ្នោត នៅតាមបណ្តាលឃុំ-សង្កាត់ ដើម្បីយើងមានឱកាស បោះឆ្នោតជាតិ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចថែរក្សាសន្តិភាព ស្ថេរភាព នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបន្តទៀត។

លោក គីម រិទ្ធី បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់សាំងណាមួយដែលនៅជិតផ្ទះរបស់បងប្អូនឱ្យបានគ្រប់ៗគ្នា។ ពិសេសត្រូវខិតខំដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ក្រោយទឹកជំនន់ស្រកចុះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៩៩គ្រួសារ ដែលត្រូវទទួលស្បៀងរបស់រាជរដ្ឋាភិបាលនៅពេលនេះ ក្នុង១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មី០១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស និងគ្រាប់ ពូជបន្លែរួមផ្សំចំនួន ០៦មុខផងដែរ៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment