August 2022 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តម គួច ចំរើន អញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ នៅឃុំកំពេញ

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម គួច ចំរើន អញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ នៅឃុំកំពេញ


 ព្រះសីហនុ : ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅថ្ងៃ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញត្រួតពិនិត្យដំណើរការ នៃការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយរបស់ខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅតាមឃុំ -សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដើម្បីផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលឃុំ-សង្កាត់ ទូទាំងខេត្តព្រះសីហនុ។

យន្តការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលឃុំ-សង្កាត់ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ មានលក្ខណៈងាយស្រួល សាមញ្ញ ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងប្រកបដោយភាពជឿជាក់។ យន្តការច្រកចេញ-ចូលតែមួយ នៃរដ្ឋបាល ឃុំ-សង្កាត់ ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់មេឃុំ-ចៅសង្កាត់ ដោយមានស្មៀនឃុំ-សង្កាត់ជាសេនាធិការ ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពឆាប់រហ័ស លឿន ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹក ចិត្ត សមាជិក សមាជិកាទាំងអស់ ផ្លាស់ប្ដូរបទពិសោធន៍ លើការងារព័ត៌មាននិងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល ឱ្យស្របតាមសម័យកាលបច្ចេកវិទ្យា

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនា មហាជន បានលើកទឹកចិត្ត សមាជិក សមាជិកាទាំងអស់ ផ្លាស់ប្ដូរបទពិសោធន៍លើការ ងារព័ត៌មាននិងការផ្សព្វផ្សាយ មហាជនក្នុងបរិបទឌីជីថល ឱ្យស្របតាមសម័យកាលបច្ចេកវិទ្យា ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យបានល្អប្រសើរ ។ ក្រោយពីបានស្តាប់នូវរបាយការណ៍អំពីលទ្ធផលនៃក្រុមពិភាក្សានៃសិក្ខាសាលាស្តីពី «ការចែករំលែក និងការផ្លាស់ប្ដូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល »នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នាវិមាន៧មករា ឯកឧត្តម ហ៊ុន ម៉ានី អគ្គ
លេខាធិការគណៈចលនាមហាជន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សមាជិក សមាជិកា ដែលបានធ្វើការពិភាក្សាយ៉ាងផុលផុសឈានដល់ការឯកភាពជាស្មារតីរួមគ្នា និងផ្តល់ជាធាតុចូលសំខាន់ៗ ជាច្រើនដល់អង្គសិក្ខាសាលាទាំងមូល។ ឯកឧត្តមក៏បានក្រើនរំលឹកនូវបទពិសោធន៍កន្លងមកដែលគណបក្សប្រជាជនបានឆ្លងកាត់ ដោយឯកឧត្តមបានលើកឡើងថា ខណៈយន្តការប្រឆាំងមានការសាកល្បងកម្លាំងសាមគ្គីផ្ទៃក្នុងយើងជាបន្តបន្ទាប់ តែថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអង្គការចាត់តាំងគណបក្សប្រជាជននៅតែរឹងមាំ។ ជាមួយគ្នានេះ ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំនៃកិច្ចការ

ព័ត៌មាន និងបច្ចេកវិទ្យា ឯកឧត្តមបានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយ ដែលទាមទារការធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។ ឯកឧត្តមបានលើកទឹកចិត្ត សមាជិក សមាជិកាគណបក្សទាំងអស់ ឱ្យចេះសម្រួច និងស្វែងរកវិធីសាស្ដ្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានដែល មានហេតុមានផល មានប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូល

ដ្ឋានរៀងៗខ្លួន។ សូមជម្រាបជូនថា ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯពិធីបិទ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា៕


បិទការប្រកួតពាន់រង្វាន់បាល់ទាត់សិស្សវិទ្យាល័យទាំង៤ រដូវកាលទី៣ នៅស្រុកស្ទោង

ចំនួនអ្នកទស្សនា: Views

 



កំពង់ធំ: ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈរ ស៊ុនហុង ទីប្រឹក្សាក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងឯកឧត្តម យឹម លាត តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានវង្វាន់បាល់ទាត់សិស្សវិទ្យាល័យទាំង៤ រដូវកាលទី៣ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមយឹម លាតតំណាងរាស្ត្រមណ្ឌលកំពង់ធំ ។ ឯកឧត្តម ឈរ ស៊ុនហុង មានប្រសាសន៍ថា ឯកឧត្តម យឹម លាត ផ្តួចផ្តើមគំនិតនេះឡើងព្រោះថា កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីគ្នា មានភាពទំនាក់ទំនងពីគ្នាទៅវិញទៅមក ព្រមទាំងឱ្យសិស្សានុសិស្ស ចៀសឱ្យឆ្ងាយពី
គ្រឿងញៀន ។ ឯកឧត្តម បានណែនាំ ឱ្យកីឡាករគ្រប់ៗរូប ត្រូវបង្កើនការសិក្សារៀនសូត្រឱ្យបានទ្វេដង ទាំងនៅក្នុងថ្នាក់រៀននៅតាមផ្ទះរៀងៗខ្លួន ក៏ដូចជាការសិក្សាតាមប្រព័ន្ធឌីជីថលជាដើម ដើម្បីទទួលបាននូវលទ្ធផលការប្រឡងមានលក្ខណៈល្អប្រសើរគ្រប់ៗគ្នា។ ឯកឧត្តម បញ្ជាក់ថា វិស័យកីឡា ជាវិស័យមួយដែលសាលារៀនទាំងអស់ បានផ្សាភ្ជាប់នឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានពេលវេលាហាត់ ដើម្បីឱ្យសុខភាពរល្អ រឹងមាំ និងមានប្រាជ្ញាឆ្លាតវៃផងដែរ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្រុមកីឡា និងសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រឱ្យបានទៀងទាត់ ស្ដាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ ព្រោះគាត់ជាឪពុកម្ដាយទី២របស់យើងទាំងអស់គ្នា។ សូមចូលរួមគោរព

ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឱ្យរួចផុតពីការគ្រោះថ្នាក់ និងការបាត់បង់ដល់អាយុជីវិត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំង មូល។ គួរបញ្ជាក់ផងដែរថា ក្រោយពីប្រកួតយ៉ាងស្វិតស្វាញ តាមលក្ខណៈបច្ចេកទេសអស់ រយៈពេល២ថ្ងៃ ក្រុមសិស្សវិទ្យាល័យ រស្មីសោភ័ណ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយទទួលបានពាន់រង្វាន់លេខ១ និងទឹកប្រាក់លើកទឹកចិត្តចំនួន ១,៣លានរៀល ក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន រុងរឿង ទទួលបានចំណាត់

ថ្នាក់លេខ២ ទទួលបានទង់១ មេដាយ១ និងថវិកាលើកទឹកចិត្តចំនួន ៩៩ម៉ឺនរៀល ក្រុមសិស្សវិទ្យាល័យហ៊ុន សែន ចំណាលើ ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានទង់១ មេដាយ១ និងថវិកាលើកទឹកចិត្តចំនួន ៨០ម៉ឺនរៀល និងក្រុមសិស្សវិទ្យាល័យជា ស៊ីម ប្រឡាយ ទទួលបានចំណាត់ថ្នាក់លេខ៤ ទទួលបានទង់១ មេដាយ១ ព្រមទាំងថវិកាលើកទឹកចិត្តចំនួន ៧៣ម៉ឺនរៀល ៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ dara

អ្នកឧកញ៉ា គួច ម៉េងលី៖ ភាគច្រើនកូនខ្មែរដែលរៀននៅបរទេស ពូកែលើសជនជាតិដទៃ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញវិស័យអប់រំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា ភាគច្រើនណាស់ កូនខ្មែរដែលបានទៅរៀននៅបរទេស តែងតែដាក់ចិត្តដាក់កាយក្នុងការសិក្សារៀនសូត្រ ធ្វើឲ្យពូកែលើសកូនសិស្សជនជាតិដទៃទៅទៀត។ អតីតកូនខ្មែរដែលធ្លាប់បានទៅសិក្សានៅក្រៅប្រទេសរូបនេះ បានបដិសេធចំពោះមតិដែលតែងតែលើកឡើងថា ជនជាតិខ្មែរមានសមត្ថភាពខ្សោយជាងជនជាតិបរទេស។

 «និយាយមិនអួតទេណា! ខ្មែរយើងពូកែមែន ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវ»។ នេះជាការបញ្ជាក់របស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងពិធីបើកសម្ពោធជាផ្លូវការ ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO (Study Overseas Go Overseas) ដែលជាគំនិតផ្គួចផ្តើមថ្មីរបស់អ្នកឧកញ៉ា។ អ្នកឧកញ៉ា គួច ម៉េងលី បានលើកទឹកចិត្តដល់កូនខ្មែរទាំងអស់ខិតខំបន្ថែមទៀត ដើម្បីចាប់យកឱកាសទៅរៀននៅបរទេស ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាទទួលបានចំណេះដឹង ក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនទៅថ្ងៃមុខ។ លោកអះអាងថា ការសិក្សានៅក្រៅប្រទេស ក៏ធ្វើឲ្យជនជាតិដទៃស្គាល់ខ្មែរកាន់តែច្បាស់ តាមរយៈការបង្ហាញវប្បធម៌ខ្មែរ ក៏ដូចជាអត្តសញ្ញាណខ្មែរថា ជាតិសាសន៍មួយនេះ មានសមត្ថភាពមិនចាញ់ជាតិសាសន៍ដទៃឡើយ។ 

 អ្នកឧកញ៉ា គួច ម៉េងលី បានថ្លែងថា «សម្រាប់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន វាពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជំនាញដូចជា ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ភាសាបរទេស ការសម្របខ្លួន និងការដោះស្រាយបញ្ហា។ ដូច្នេះការទៅសិក្សានៅក្រៅប្រទេស នឹងអនុញ្ញាតឱ្យសិស្សានុសិស្សទទួលបានបទពិសោធពីទីកន្លែង និងវប្បធម៌ថ្មីៗ បង្កើតមិត្តភាពមកពីជុំវិញពិភពលោក ក៏ដូចជាទទួលបានទស្សនវិស័យជាសាកល ខណៈស្ថាប័ន SOGO នៅទីនេះដើម្បីជួយណែនាំដល់សិស្សានុសិស្ស»។ SOGO គឺជាស្ថាប័នណែនាំពីដំណើរកម្សាន្តសិក្សា កម្មវិធីសិក្សានៅក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស និងប្រទេសថៃ រួមជាមួយនឹងសេវាកម្មពាក់ព័ន្ធផ្សេងទៀតដូចជា ការប្រឹក្សាយោបល់ ជំនួយក្នុងការស្នើសុំទិដ្ឋាការ និងសេវាកម្មបកប្រែឯកសារជាដើម ដោយសន្យាផ្តល់ជូននូវគុណភាពលើគ្រប់កម្មវិធី និងសេវាកម្មទាំងអស់ ដែលធានាបាននូវភាពជោគជ័យរបស់សិស្ស។ បោះជំហានក្នុងឆ្នាំ២០១៩ និងការសហការជាមួយដៃគូ

 សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អាយស៉ីអ៉ីអេស (ICES) ក្នុងស្ថាប័ន SOGO បានចាប់ផ្តើមកម្មវិធីសិក្សាក្នុងថ្នាក់វិទ្យាល័យដោយជោគជ័យ នៅសហរដ្ឋអាមេរិក ជាមួយនឹងសិស្សត្រឹមតែ១រូបដំបូង នៅឆ្នាំ២០២០ ហើយបានរីកចម្រើនឡើងដល់សិស្ស ៤រូបទៀតនៅឆ្នាំ២០២១។ ទោះជាយ៉ាងណា ដោយសារតែប្រជាប្រិយភាព និងសេវាកម្មល្អ ក្នុងខែសីហា ឆ្នាំ២០២២នេះ សិស្សថ្នាក់វិទ្យាល័យដែលមានបំណងចង់ទទួលបានបទពិសោធន៍ ២២នាក់ផ្សេងទៀត នឹងចាកចេញពីប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន ដើម្បីធ្វើដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ អ្នកស្រី Eun Lee ដែលជានាយិការបស់ស្ថាប័ន SOGO បានបញ្ជាក់ថា SOGO «គឺជាស្ថាប័នដែលផ្តល់នូវដំណោះស្រាយដល់សិស្សានុសិស្ស ដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស និងជាកន្លែងដែលនាំមកនូវការអប់រំជាសាកលដល់មនុស្សគ្រប់គ្នា»។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសស្វាគមន៍ និងអបអរសាទរចំពោះការបើកជាផ្លូវការនូវយន្តការថ្មីមួយនេះ។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងថា «នេះជាការរួមចំណែកមួយក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបន្តការសិក្សានៅប្រទេសជាមិត្ត ដើម្បីចូលរួម ក៏ដូចជាបន្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា នៅពេលបច្ចុប្បន្ន និងអនាគត»។ ក្រសួងអប់រំយុវជន និងកីឡា បន្តលើកកម្ពស់ធនធានមនុស្ស ក្រោមកិច្ចសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕



រដ្ឋមន្ត្រី ថោង ខុន នាំយកកុំព្យូទ័រ៣៤គ្រឿងរបស់សប្បុរសជន និងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រដល់សិស្សនៅស្រុកបារាយណ៍

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកកុំព្យូទ័រសរុប៣៤គ្រឿងរបស់សប្បុរសជនប្រគល់ជូនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ព្រមទាំងប្រគល់វិញ្ញាបនបត្រកុំព្យូទ័រថ្នាក់បឋមដល់សិស្សានុសិស្សចំនួន៣វគ្គសរុប១១៥នាក់ និងបើកវគ្គសិក្សាថ្មី (វគ្គទី៣៥)។ 
 កម្មវិធីនេះធ្វើឡើងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការចូលរួមពីលោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាតំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ម៉ុក រ៉ាឌី អគ្គនាយករដ្ឋបាលនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក លី យ៉ានហួយ នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត លោក ហេង នរវង្ស ព្រឹទ្ធបុរសនៃមហាវិទ្យាល័យគ្រប់គ្រងនិងទេសចរណ៍នៃសាកលវិទ្យាល័យមេគង្គកម្ពុជា។ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ សាលាបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ និងសហការយ៉ាងល្អក្នុងការជំរុញអភិវឌ្ឍសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍នេះឲ្យដំណើរការល្អរហូតមកដល់បច្ចុប្បន្ននេះ ក្នុងនោះលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ឧបត្ថម្ភកុំព្យូទ័រ Desktop ២០គ្រឿង។ តាមរយៈការអំពាវនាវរបស់លោក ទ្រី ឈីវ និងនាយកដ្ឋានបណ្តុះបណ្តាលវិជ្ចាជីវៈ សាលាបណ្តុះ

បណ្តាលវិជ្ចាជីវៈមួយចំនួនបានជួយឧបត្ថម្ភកំព្យូទ័រ Desktop ចំនួន១៤គ្រឿង និងផ្តល់អាហាររូបករណ៍។ លោក ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន៧គ្រឿង និងផ្តល់អាហារូបករណ៍១០០%ចំនួន៣កន្លែង អាហាររូបករណ៍៥០%ចំនួន១៥កន្លែង និងអាហារូបករណ៍៣០%ចំនួន៣០កន្លែង ជារៀងរាល់ឆ្នាំសម្រាប់សិស្សនៅវិទ្យាល័យតាំងគោក និងវិទ្យាល័យបារាយណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង។ លោក លី យ៉ានហួយ នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS) ឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន៧គ្រឿង។ លោក បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា ផ្តល់អាហារូបករណ៍៧០% ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង រយៈពេល៤ឆ្នាំ។ នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់សិស្សានុសិស្សបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់កសាងអភិវឌ្ឍសង្គមជាតិ ស្របតាមពាក្យស្លោក «ទំពាំងស្នងឫស្សី»។

 ចំពោះការសិក្សាកំព្យូទ័រថ្នាក់បឋមនេះ ក្រោយពីបានបញ្ចប់វគ្គសិក្សានេះសិស្សានុសិស្សបានក្លាយទៅជាអក្ខរជនឌីជីថលបឋម ព្រោះវគ្គនេះបានគ្របដណ្តប់លើមុខវិជ្ជាមូលដ្ឋានមួយចំនួន មានដូចជាការប្រើប្រាស់កម្មវិធីការិយាល័យ (Microsoft Office) ការប្រើប្រាស់បណ្តាញសង្គម (Social Media) ការស្រាវជ្រាវតាមប្រព័ន្ធអ៉ីនធឺណិត និងសុវត្ថិភាពតាមប្រព័ន្ធអ៉ីនធឺណិត។ វាមិនត្រឹមតែជាទុនមួយសម្រាប់សិស្សានុសិស្សក្នុងការពង្រឹងការសិក្សា និងបង្កើនឱកាសការងារប៉ុណ្ណោះទេ វាក៏ជាមូលដ្ឋានគ្រឹះមួយសម្រាប់ឲ្យសិស្សានុសិស្សអាចឈានទៅចាប់យកជំនាញកំព្យូទ័រកម្រិតមធ្យម និងកម្រិតខ្ពស់នាពេលអនាគតផងដែរ។

 នាឱកាសនោះដែរ លោក ថោង ខុន បានឧបត្ថម្ភថវិកាដល់សិស្សដែលបានបញ្ចប់ការសិក្សា១១៥នាក់ និងសិស្សវគ្គថ្មី៣៥នាក់ ក្នុងម្នាក់១០,០០០រៀល។ ដើម្បីអបរសាទរដល់សិស្សានុសិស្សចំនួន១១៥នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រកម្រិតបឋមនៅទីនេះ លោកបានផ្តល់អនុសាសន៍មួយចំនួន៖ 

 ១. សម្រាប់សិស្សដែលបានបញ្ចប់វគ្គសិក្សា៖ ត្រូវយកចំណេះដឹងដែលបានចេះចាំនេះទៅប្រើប្រាស់ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅក្នុងជីវភាព និងការងារប្រចាំថ្ងៃ ហើយត្រូវខិតខំចាប់យកវគ្គកម្រិតមធ្យម និងកម្រិតខ្ពស់បន្តទៀត។

 ការរៀនគឺមិនចេះចប់ឡើយ កាលណាយើងរៀនច្រើន ចេះច្រើន និងចង់ដឹងចង់លឺកាន់តែច្រើន។ ដូចសុភាសិតមួយថា គ្មាននរណាម្នាក់ចាស់រៀនមិនកើតទេ (No one is too old to learn) និងរៀនច្រើនល្ងង់ច្រើន បានន័យថា យើងរៀនច្រើន គឺមើលឃើញពីពិភពលោកទូលំទូលាយ និងយល់ថា ខ្លួនឯងនៅមិនទាន់ចេះអស់នៅឡើយ ដូច្នេះគឺត្រូវបន្តការសិក្សារៀនសូត្រទៅមុខទៀតដើម្បីដុះខាត់ចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងពូកែថែមទៀត។

 ២. សម្រាប់សិស្សដែលកំពុងសិក្សា៖ ត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី និងអ្នកបន្តវេនប្រកបដោយថាមពល និងសក្តានុពលទៅអនាគតសម្រាប់ប្រទេសជាតិ។

 ៣. សម្រាប់លោកគ្រូគ្រប់គ្រងវគ្គ៖ ត្រូវបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកទី២ ជាមគ្គុទ្ទេសក៍សម្រាប់សិស្ស និងត្រូវខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាពខ្លួនឲ្យបានជាប់ជាប្រចាំ ទាំងចំណេះដឹងជំនាញ ទាំងវិធីសាស្រ្តបង្រៀន ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្សឲ្យមានចំណេះដឹងទូលំទូលាយ ស្របតាមការវិវត្តនៃសម័យកាលបច្ចុប្បន្ន និងទៅអនាគត៕


មន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើឯកសារស្រាវជ្រាវប្រវត្តិជនជាតិដើមភាគតិច ឧបករណ៍តន្ត្រី សមុច្ច័យ និងឯកសារពាក់ព័ន្ធ

ចំនួនអ្នកទស្សនា: Views


មណ្ឌលគិរី៖ សិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្រាវជ្រាវប្រវត្តិជនជាតិដើមភាគតិច ឧបករណ៍តន្ត្រី សមុច្ច័យ និងឯកសារពាក់ព័ន្នផ្សេងៗទៀត ត្រូវបានធ្វើឡើងដើម្បីជាមូលដ្ឋាន ក្នុងការសិក្សាស្រាវជ្រាវប្រមូលព័ត៌មាននានាអំពីប្រវត្តិជនជាតិដើមភាគតិច និងសិល្បៈប្រពៃណីផ្សេងៗ ដែលប្រឈមនឹងការបាត់បង់។ សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមានលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី លោក ច័ន្ទ វិត្ថារ៉ូ ព្រឹទ្ធបុរស មហាវិទ្យាល័យ តូរ្យតន្រ្តី តំណាងឯកឧត្តម សាកលវិទ្យាល័យធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
 ថ្លែងក្នុងពិធីបិទសិក្ខាសាលានាពេលនោះលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនមន្ត្រីពាក់ព័ន្ធ ក្នុងនោះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត នូវចំណេះជំនាញសិល្បៈប្រពៃណីរបស់ជាតិ និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចដែលមាននៅក្នុងខេត្តទាំងអស់ បន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវព័ត៌មាន ស្តីពី សិល្បៈ វប្បធម៌ ដើម្បីជាមូលដ្ឋានក្នុងការសិក្សា ស្រាវជ្រាវ ហើយត្រូវបោះពុម្ពផ្សព្វផ្សាយនូវរាល់ឯកសារដែលបានមកក្នុងសិក្ខាសាលាទាំងពីរថ្ងៃនេះ ដើម្បីទទួលយោបល់កែលម្អ សម្រាប់បោះពុម្ពលើកក្រោយៗទៀត និងត្រូវរៀបចំកម្មវិធីសង្គ្រោះបន្ទាន់នូវមរតកវប្បធម៌អរូបីដែលកំពុងប្រឈម តាមរយៈការផ្ទេរពីមនុស្សចាស់ ទៅយុវជនផងដែរ។

 ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី លោក សី ទូច បានលើកឡើងថា ក្នុងសិក្ខាសាលានេះ មន្ត្រីជំនាញ បានធ្វើការសិក្សាលើឯកសារជាច្រើន អំពីប្រវត្តិ ប្រពៃណីជនជាតិដើមភាគតិច ក្នុងបំណងអភិរក្ស តម្កល់ចំណេះជំនាញបុរាណ ទុកសម្រាប់សិក្សា ព្រោះប្រពៃណីមួយចំនួន បាននិងកំពុងប្រឈមនូវការបាត់បង់។ លោកប្រធានមន្ទីរ បន្ថែមថា សិក្ខាសាលានាពេលនេះក៏ជាធាតុចូលដ៏សំខាន់ ដើម្បីចងក្រងបានឯកសារផ្លូវការ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីបុរាណប្រកបដោយគុណតម្លៃខ្ពស់។ លោកប្រធានមន្ទីរ បញ្ជាក់ថា ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះ មន្រ្តីជំនាញ បានពិភាក្សាលើឯកសារចំនួន ០៧ចំណុច ទី១. វិធីសាស្រ្តប្រគំ និងធ្វើឧបករណ៍ភ្លេង គង់រ៉េង ទី២. វិធីសាស្រ្តប្រគំ និងធ្វើឧបករណ៍ភ្លេង គងបួន ទី៣. វិធីសាស្រ្តប្រគំ និងធ្វើឧបករណ៍ភ្លេង រឡែត ទី៤. វិធីសាស្រ្តប្រគំ និងធ្វើឧបករណ៍ភ្លេង រង្វាត់ ទី៥. វិធីសាស្រ្តផ្សំ ថ្នាំបុរាណរបស់ជនជាតិដើមភាគតិចព្នង ទី៦ វិធីសាស្រ្តតម្បាញ ឧបករណ៍សាស់ និងទី៧ សុម្ច័យ (ឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង គ្រឿងសក្ការបូជា ...)៕


ក្រុមហ៊ុនមិត្តហ្វូននិងក្រុមហ៊ុន Mineski Global ចុះកិច្ចព្រមព្រៀងដ៏សំខាន់ដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិក

ចំនួនអ្នកទស្សនា: Views

ក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុន Mineski Global កាលពីថ្ងៃទី១២ ខែសីហា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅកម្ពុជា ដែលជាកិច្ចសហការលើកដំបូង និងធំបំផុតដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន និងលោក Ronald Robins ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mineski Global ដែលជាក្រុមហ៊ុនមានឯកទេសនៅក្នុងប្រតិបត្តិការ និងការរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលេខ១ នៅតំបន់អាស៊ីអាគ្នេយ៍។ ការចុះ​ MoU នេះ មិនត្រឹមតែជាការអភិវឌ្ឍដ៏សំខាន់មួយក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែvaក៏ជាការអភិវឌ្ឍ វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាផងដែរ ជាមួយនឹងការពង្រឹងជំនាញវិជ្ជាជីវៈបន្តិចម្តងៗនៃឧស្សាហកម្មមួយនេះ នៅកម្ពុជា។
 ទន្ទឹមនឹងទិសដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍនិងវិធីសាស្រ្តសម្រាប់អតិថិជនវ័យក្មេង ការពង្រឹងកិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព។ «មិត្តហ្វូន ផ្តល់សេវាបច្ចេកវិទ្យាទូរគមនាគមន៍-ឌីជីថលជាច្រើនប្រភេទ ដើម្បីលើកកម្ពស់ជីវិតឌីជីថលសម្រាប់សង្គមកម្ពុជា ហើយកីឡាអេឡិចត្រូនិក គឺជាផលិតផលមួយក្នុងចំណោមផលិតផលសំខាន់ៗនៅក្នុងប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនកំពុងផ្តោតនាពេលបច្ចុប្បន្ននេះ»។ លោក Phung Van Cuong មានប្រសាសន៍បន្ថែមថា៖«ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មទូរគមនាគមន៍ ក្រុមហ៊ុនមិត្តហ្វូន ដូចដែលបានបង្ហាញតាមរយៈការចុះ MoU នេះ គឺកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកប្រកបដោយវិជ្ជាជីវៈ និងកាន់តែទូលំទូលាយ»។

 នៅក្នុងឆ្នាំ២០១៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានទទួលស្គាល់កីឡាអេឡិចត្រូនិក ហើយបានសម្រេចថាកីឡាវីដេអូហ្គេមនេះ អាចត្រូវបានចាត់ទុកថាជាសកម្មភាពកីឡា ខណៈពេលដែលអ្នកលេងត្រូវហ្វឹកហាត់ និងរៀបចំឱ្យបានក្លាំងក្លាដូចប្រភេទកីឡាទូទៅដទៃទៀតដែរ។ ខណៈកម្ពុជានឹងធ្វើជាម្ទាស់ផ្ទះរៀបចំកីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ នាពេលខាងមុខ កីឡា​អេឡិចត្រូនិក​នឹង​ក្លាយ​ជា​កីឡា​ផ្លូវការ ​ដូច​វិញ្ញាសាកីឡាទូទៅដទៃទៀត។ ​លោក Phung Van Cuong ថ្លែងថា នេះឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កីឡាអេឡិចត្រូនិក ដែលជា«បាតុភូតវប្បធម៌សកល»។ «កាលពីពេលថ្មីៗនេះ កីឡាអេឡិចត្រូនិក បានក្លាយជាកីឡាផ្លូវការនៅក្នុងកីឡាស៊ីហ្គេម និងបានឆ្លុះបញ្ចាំងពីរបៀបដែលកីឡានេះបានក្លាយជាបាតុភូតវប្បធម៌សកល ដែលត្រូវបានយកមកប្រកួតជាមួយនឹងកីឡាដែលមានជាយូរមកហើយ ​នៅក្នុងព្រឹត្តិការណ៍សំខាន់ៗនានា។ លោក​​បន្ត​ថា​៖«​ជា​រៀង​រាល់​ឆ្នាំ ការ​ប្រកួត​រគិតទាំង​ទ្រង់ទ្រាយធំ​និង​តូច ​ត្រូវ​បានគេ​ប្រារព្ធធ្វើ​ឡើង​នៅ​ទូទាំង​ពិភពលោក ​ដែល​ទាក់ទាញ​អ្នក​ទស្សនា​រាប់​សិប​លាន​នាក់​ក្នុង​

មួយ​ឆ្នាំៗ»។ មិត្តហ្វូនមានអ្នកលេងហ្គេម Mobile Legends: Bang Bang រាប់លាននាក់ ដែលមានចំណែកទីផ្សាររហូតដល់ ៩០ភាគរយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអ្នកលេងប្រចាំថ្ងៃរាប់រយពាន់នាក់នៅលើបណ្តាញមិត្តហ្វូន។ ក្រុមហ៊ុនមិត្តហ្វូនក៏ជាអ្នកឧបត្ថម្ភកម្មវិធីប្រកួតកីឡាអេឡិចត្រូនិក MPL របស់ក្រុមហ៊ុន Moonton ដែលទទួលបានការចាប់អារម្មណ៍និងទស្សនាច្រើនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។ «ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុន Mineski Global គឺត្រូវបានសង្ឃឹមយ៉ាងមុតមាំថានឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ជំនាញវិជ្ជាជីវៈក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ដោយនាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងជាវិជ្ជមានដល់អ្នកប្រើប្រាស់»។ លោក Phung Van Cuong មានប្រសាសន៍ថា៖«ការដែលមានក្រុមហ៊ន Mineski ជាដៃគូ វានឹងជួយមិត្តហ្វូនឱ្យក្លាយជាជម្រើសទី១ យ៉ាងឆាប់រហ័ស សម្រាប់បទពិសោធន៍កីឡាអេឡិចត្រូនិក នៅលើទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជា»៕

សម្តេចពិជ័យសេនាទៀ បាញ់ អញ្ជើញដឹកនាំគណ:ប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយ:ពេល៤ថ្ងៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារ ប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែ សីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង (XU QI LIANG) អនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិម នឹងធ្វើជាសហ

ប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួប ពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយ នាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ព្រមទាំងធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេ ខាលើពិធីសារចំនួនពីរ៖ ១៖ កិច្ចសហប្រតិបត្តិការយោធា និង២៖ កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋារចនា សម្ពន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីក ចម្រើនមួយកម្រិតថែមទៀត។ លើសពីនេះទៀត គណៈប្រតិ ភូនៃកងយោធពលខេមរភូមិន្ទក៏នឹងចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំដោយនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ដើម្បី

ពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិនឱ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមានសារសំខាន់ ក្នុងការលើក កម្ពស់សមត្ថភាពនាយ ទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនា សម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណ ភាពទឹកដីប្រទេសជាតិ ខណៈបច្ចុប្បន្ន និងទៅអនាគតបញ្ហាក្នុងតំបន់ និងពិភពលោក កាន់តែស្មុគស្មាញ ។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាចិនត្រូវបានគេមើលឃើញថា បានពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយលើគ្រប់វិស័យក្នុងនោះមានដូចជា៖ វិស័យនយោ បាយ សេដ្ឋកិច្ច ការពារជាតិ និងសុខាភិបាលជាដើម៕

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារ ប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែ សីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង (XU QI LIANG) អនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិម នឹងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួប ពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយ នាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ព្រមទាំងធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេ ខាលើពិធីសារចំនួនពីរ៖ ១៖ កិច្ចសហប្រតិបត្តិការយោធា និង២៖ កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋារចនា សម្ពន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីក ចម្រើនមួយកម្រិតថែមទៀត។ លើសពីនេះទៀត គណៈប្រតិ ភូនៃកងយោធពលខេមរភូមិន្ទក៏នឹងចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំដោយនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិនឱ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមានសារសំខាន់ ក្នុងការលើក កម្ពស់សមត្ថភាពនាយ ទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនា សម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណ ភាពទឹកដីប្រទេសជាតិ ខណៈបច្ចុប្បន្ន និងទៅអនាគតបញ្ហាក្នុងតំបន់ និងពិភពលោក កាន់តែស្មុគស្មាញ ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាចិនត្រូវបានគេមើលឃើញថា បានពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយលើគ្រប់វិស័យក្នុងនោះមានដូចជា៖ វិស័យនយោ បាយ សេដ្ឋកិច្ច ការពារជាតិ និងសុខាភិបាលជាដើម៕