January 2023 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views

 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាខ្ពស់ អញ្ជើញទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាព នៅរសៀល ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣ តាមជើងយន្តហោះពិសេស ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ាល់ឌីវ។


វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋម៉ាល់ឌីវ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដសូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហ ប្រតិបត្តិ ការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិនឹងត្រូវលើកយកមកពិភាក្សា។

បន្ទាប់ពីជំនួប ថ្នាក់ដឹក នាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ ចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹង អញ្ជើញទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើង វិញ នូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ម៉ាល់ឌីវ បានបង្កើតំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៥ ហើយនេះក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ៕ ដោយ៖ ជឹម ណារីសម្រួលដោយ:ដារ៉ា

លោក ហ៊ុន ម៉ានី៖ ក្នុងនាមជាខ្មែរ បើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឲ្យអ្នកណាមកចាំជំនួសយើង?

ចំនួនអ្នកទស្សនា: Views


(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា ដោយមានការចូលរួមីសំណាក់ លោក លី សុន ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកានៃអង្គមីទ្ទិញសរុបប្រមាណ៦៩៩នាក់ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងអង្គពិធីដ៏មានអត្ថន័យនាព្រឹកនេះ លោក ហ៊ុន ម៉ានី បានរំលេចពីភាពសោកសៅរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងផ្សាភ្ជាប់ពាក្យមួយឃ្លាថា «ក្នុងនាមជាខ្មែរបើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឱ្យអ្នកណាមកចាំជំនួសយើង»។ ក្នុងន័យនេះ លោកចង់បង្ហាញឲ្យកូនចៅជំនាន់ក្រោយ ចងចាំនូវប្រវត្តិសាស្រ្តដ៏ជូចត់របស់កម្ពុជា ដែលធ្លាប់បានឆ្លងកាត់ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

លោកបានគូសបញ្ជាក់ថា កូនចៅជំនាន់ក្រោយត្រូវតែចងចាំមិនអាចបំភ្លេចបាននូវសោកនាដកម្មរបស់កម្ពុជា បាននោះទេ បើទោះបីជាក្មេងៗជំនាន់ក្រោយអាចកើតមិនទាន់ និងមិនបានឆ្លងកាត់នូវរបបដ៏សាហាវយង់ឃ្នងមួយនេះ ប៉ុន្តែសូមចងចាំជានិច្ចនូវការតស៊ូ លះបង់របស់អតីតយុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរម្យនារបស់ប្រជាជនកម្ពុជាមកទល់ពេលបច្ចុប្បន្ន។

គួបញ្ជាក់ថា អង្គមីទ្ទិញនេះត្រូវបានប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារីនៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយដែលបានបូជារសាច់ស្រស់ ឈាមស្រស់រហូតពលីអាយុជីវិតក្នុងការប្រយុទ្ធ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរណ្ដៅរមរណៈ នៃរបបសាហាវមួយនេះ។

យ៉ាងណាមិញ ការឆ្លងកាត់រយៈពេល ៤៤ឆ្នាំបានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីអត្ថន័យផ្ដើមចេញពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជាបានឈានទៅមុខឥតឈប់ឈរតាមទិសដៅត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា៕