លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសស.ស.យ.ក ដែលជ្រើសតាំងលោក ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសស.ស.យ.ក ដែលជ្រើសតាំងលោក ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់ អង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​ ដែលបានបោះឆ្នោតជ្រេីសតាំងលោក ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «សូមអរគុណដល់អង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា​បានបោះឆ្នោតជ្រេីសតាំងឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា»។

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ ។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment