ក្រសួងសាធារណការ រៀបចំជំនួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍ គណៈប្រតិភូ ដឹកនាំដោយប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ក្រសួងសាធារណការ រៀបចំជំនួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍ គណៈប្រតិភូ ដឹកនាំដោយប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក

ចំនួនអ្នកទស្សនា: Views

 

 (ភ្នំពេញ)ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២២

នាថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ សណ្ឋាគារ Raffles Hotel Le Royal ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំជំនួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយលោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីពង្រឹងកិច្ចសហការរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំ និងយូរអង្វែង ។ ជាពិសេសផ្ដោតសំខាន់លើការផ្សាភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត ។

ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងក្ដីសោមនស្សរីករាយ ក្នុងការទទួលជួបពិភាក្សា និងទទួលទានអាហារថ្ងៃត្រង់ស្វាគមន៍ លោកសាស្ត្រាចារ្យ Klaus Schwab និងគណៈប្រតិភូ ដែលនេះជាលើកទី១សម្រាប់លោកសាស្ត្រាចារ្យ ក្នុងការអញ្ជើ ញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ទស្សនកិច្ចនេះគឺជាឱកាសសម្រាប់លោកសាស្ត្រាចារ្យ Klaus Schwab និងគណៈប្រតិភូ ដើម្បីឈ្វេងយល់ និងស្គាល់ច្បាស់អំពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក៏ដូចជាឱកាសក្នុងការផ្សព្វ ផ្សា យ លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ។ ឯកឧត្តម បាន មានប្រសាសន៍ ថ្លែងអំណរគុណចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងតែបានផ្ដល់កិច្ចសហការល្អ និងការគាំទ្រក្នុងការលើកកម្ពស់ការចូលរួមរបស់កម្ពុជា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានផ្ដល់ឱ្យកម្ពុជានូវឱកាសទាក់ទាញវិនិយោគិន និងធុរជនមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានជួយលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ ដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានជួយសម្របសម្រួលឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាននៅឆ្នាំ២០១៧ ប្រកបដោយជោគជ័យ និងបានសម្របសម្រួ ល ផ្តួចផ្តើមបង្កើតគម្រោង Closing the Skills Gap Accelerator Project និងកម្មវិធីផ្សេងៗ ដើម្បីជួយលើកកម្ពស់វិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើជំនាញផ្សេងៗផងដែរ។

ដោយឡែក លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះគណៈប្រតិភូកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ជាពិសេសរៀបចំដំណើរបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីឈ្វេងយល់អំពីសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និង បាន បង្ហាញអំពីបំណងបង្កើនកិច្ចសហការ រវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពរឹងមាំជាងមុន និងយូរអង្វែង។ ជាពិសេសផ្ដោតសំខាន់លើការផ្សាភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យមានភាពទូលំទូលាយបន្ថែមទៀតសម្រាប់បច្ចុប្បន្ន និងពេលអនាគត ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួង សាធារណការ និង ដឹកជញ្ជូន)  

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment