សម្ដេចហ៊ុនសែនសង្ឃឹមថាបណ្តាសមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័តសេចក្ដី​ថ្លែងការណ៍អា​ស៊ានស្តីពីច​ល័ត​ភាព​នៃអត្ថប្រយោជន៍​​របបសន្តិសុខ​សង្គម ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្ដេចហ៊ុនសែនសង្ឃឹមថាបណ្តាសមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័តសេចក្ដី​ថ្លែងការណ៍អា​ស៊ានស្តីពីច​ល័ត​ភាព​នៃអត្ថប្រយោជន៍​​របបសន្តិសុខ​សង្គម

ចំនួនអ្នកទស្សនា: Views



សង្ឃឹមថាបណ្តាសមាជិកអាស៊ានទាំងអស់នឹងចូល​រួមអនុម័ត​«សេចក្ដី​ថ្លែ​ងការណ៍អាស៊ាន​ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករ​ចំណាកស្រុកក្នុងតំបន់អាស៊ាន» និងបន្តគាំទ្រ និងជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែល​បានដាក់ចេញក្នុង «សេ​ចក្ដីថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតប្រកបដោយ​ចីរភាព បរិយាប័ន្ន និងភាពធន់៖ ការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅក្នុងតំបន់អាស៊ាន»។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ២៨ នា​ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសណា្ឋគារសុខាភ្នំពេញ សម្ដេចតេជោនាយករដ្ឋ​មន្ត្រី​មានប្រសាសន៍ថា ការជួបជុំដោយផ្ទាល់នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌​អាស៊ាន ពិតជាមានសារសំខាន់ ក្នុងការវាយតម្លៃវឌ្ឍនភាព កំណត់បញ្ហាប្រឈម កាលា​នុវត្តភាព និងកិច្ចការពាក់ព័ន្ធនានា ដើម្បីស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសង្គម-វប្ប​ធម៌​​អាស៊ានក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ សម្ដេចតេជោបានបញ្ជាក់ថា ជាការពិត​អាស៊ាន គឺជាសហគមន៍​ពហុ​វប្បធម៌ ដែលតម្រូវឱ្យយើងត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់​ដឹងឱ្យ​កាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពល​រដ្ឋ​របស់យើង ជាពិសេស យុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និង ការយោគយល់​គ្នា​ទៅ​វិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និង​​សហគមន៍មួយ»។ សម្ដេចតេជោគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជា បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះ​ស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ដោយមានការខិតខំប្រឹងប្រែងធ្វើការរួមគ្នាក្នុង​ការ​អនុវត្ត ផែនការមេ ២០២៥ នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន សម្ដេចពិតជា​មាន​មោទកភាពចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលសម្រេចបាន ក្នុងនោះ រួមមាន ការលើកកម្ពស់កិច្ចគាំពារសង្គមសម្រាប់ពលករចំណាកស្រុក សុវត្ថិភាព និងសុខុមាល​ភាព​សង្គម ការលើកកម្ពស់សហគ្រិនភាពស្ត្រី ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌ ។ល។ សមិទ្ធផលទាំងនេះ កើតចេញពីការប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់ ពហុភាគីនិយម ការ​មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ការឯកភាពគ្នា ការលើកកម្ពស់កិច្ចសន្ទនា ការយោគយល់​គ្នា​ទៅវិញទៅមក និងការអនុវត្តគោលការណ៍ «សាមគ្គីភាពក្នុងភាពចម្រុះ»។ ទន្ទឹមនេះដែរ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា, ការទទួលបាន ជោគជ័យលើការ​គ្រប់​គ្រងលើការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើង អាចចាប់ផ្ដើមឡើង​វិញនូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញការអនុវត្តយុទ្ធ​សាស្ត្រ​នានា សម្រាប់ការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញ។សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋាននេះ កិច្ចសហការក្នុងក្រប​ខណ្ឌ​សហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ នៅក្នុងការលើកកម្ពស់​ស្មារតី និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹង​សន្តិ​សុខ និងស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈ​ការផ្ដោតជាសំខាន់លើអាទិភាព ចំនួន ៤ គឺ៖ (១).ពង្រឹងគុណតម្លៃការយល់ដឹង និង អត្ត​សញ្ញាណ​អាស៊ាន (២).លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និង ការផ្ដល់អំណាចទៅឱ្យ​ស្ដី្រ (៣).ពង្រឹងសុខភាព សុខុមាលភាព និង ការគាំពារសង្គម និង (៤).ពង្រឹងសមត្ថភាព និង ប្រសិទ្ធភាពស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានបន្ថែមទៀតថា វិបត្តិជំងឺកូវីដ-១៩បាន​បន្ទុច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និង នបន្សល់ទុកជាស្លាកស្នាម ទាំងក្នុងវិស័យសេដ្ឋ​កិច្ច​និងសង្គម។ ជាងនេះទៅទៀត យើងបាននិងកំពុងបន្តជួបប្រទះនូវបញ្ហាប្រឈមតំបន់ និងសកល ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ហើយ​កំពុង​បង្កើតនូវបច្ច័យអវិជ្ជមាន និងបញ្ហាបន្ថែមទៀត ដោយផ្ទាល់ និងដោយប្រយោលដល់ការ​អភិវឌ្ឍ ជាពិសេស សង្គម វប្បធម៌ សន្តិសុខ និង សុខុមាលភាពរបស់ប្រជាជន​នៅក្នុង​តំបន់អាស៊ាន។ ដើម្បីស្ដារកិច្ចអភិវឌ្ឍន៍សង្កម-សេដ្ឋកិច្ចតំបន់យើង ប្រកបដោយភាពធន់​និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់​លើ​ការគាំពារ និងអភិវឌ្ឍន៍មូលធនមនុស្ស តាមរយៈ (១). ការធ្វើឌីជីថលូបនីយកម្ម ដោយ​ផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ (២).​ការ​អភិវឌ្ឍ​ប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយ​តប​ទៅ​នឹងវិបត្តិនានា និង(៣). ការពង្រឹងវិស័យអប់រំ និង ការអភិវឌ្ឍជំនាញ៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment