សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចូលរួមរំលែកទុក្ខ​ និងចាត់មន្ត្រីនាំយកបច្ច័យ-សម្ភារចូលបុណ្យ ជូនដល់គ្រួសារកុមាររងគ្រោះ (លិចទូកដរទទឹង) នៅស្រុកលើកដែក ខេត្តកណ្តាល … ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចូលរួមរំលែកទុក្ខ​ និងចាត់មន្ត្រីនាំយកបច្ច័យ-សម្ភារចូលបុណ្យ ជូនដល់គ្រួសារកុមាររងគ្រោះ (លិចទូកដរទទឹង) នៅស្រុកលើកដែក ខេត្តកណ្តាល …

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ): សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅល្ងាចថ្ងៃសុក្រ​ ទី​ ១៤​ ខែតុលា​ ឆ្នាំ២០២២នេះ​ បានចាត់ឱ្យលោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​ និងលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ព្រមទាំងសហការី​​ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពកុមាររងគ្រោះក្នុងឧប្បទ្ទវហេតុ (លិចទូកដរទទឹង) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល​។ សពកុមាររងគ្រោះទាំង ១០នាក់​ ដែលបានរកឃេីញ​ បានធ្វេីបុណ្យ​ និងបូជានៅក្នុងវត្តកំពង់ភ្នំក្នុង​ ស្ថិតក្នុងស្រុកលេីកដែក​ ខេត្តកណ្តាល​។ ដោយឡែក​ សពកុមារ​ម្នាក់ទៀត​ដែលបាត់ខ្លួនចុងក្រោយ កំពុងបន្តរុករកដោយកម្លាំងចម្រុះនៅឡេីយ។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកជំទាវ​ អគ្គលេខាធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញេីចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ប្រកបដោយសេចកី្តសង្វេគអាណិតអាសូរជាពន់ពេក ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ​ កាកបាទក្រហមកម្ពុជា​ បាននាំយកគ្រឿងឧបភោគបរិភោគ​ និងបច្ច័យសម្រាប់ចូលបុណ្យសពទាំង១១​ (រួមទាំងសព​ ១​ ដែលកំពុងស្វែងរក)​ ដោយក្នុង​គ្រួសារនីមួយៗរួមមាន​ ៖​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង​,​ ទឹកក្រូច​ ៥កេស​ និងថវិកា​ ៥លានរៀល​។

បន្ទាប់ពីបានចូលរួមរំលែកទុក្ខ​ជាមួយក្រុមគ្រួសារសពខាងលេី​រួចមក លោកជំទាវ​អគ្គលេខាធិការ​ និងក្រុមការងារ​ បានអញ្ជេីញចុះសួរសុខទុក្ខ​ និងនាំយកផ្លែឈេីជូនដល់កងកម្លាំងចម្រុះទាំងអស់ដែលកំពុងបំពេញប្រតិបត្តិការស្វែងរកកុមារដែលបាត់ខ្លួនចុងក្រោយ​ និងសូមជូនពរកងកម្លាំងទាំងអស់មានសុវត្ថិភាព​ ហេីយរកឃេីញកុមារនោះក្នុងពេលឆាប់ៗនេះ៕





Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment