ក្រុមហ៊ុនមិត្តហ្វូននិងក្រុមហ៊ុន Mineski Global ចុះកិច្ចព្រមព្រៀងដ៏សំខាន់ដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិក ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ក្រុមហ៊ុនមិត្តហ្វូននិងក្រុមហ៊ុន Mineski Global ចុះកិច្ចព្រមព្រៀងដ៏សំខាន់ដើម្បីអភិវឌ្ឍកីឡាអេឡិចត្រូនិក

ចំនួនអ្នកទស្សនា: Views

ក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុន Mineski Global កាលពីថ្ងៃទី១២ ខែសីហា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅកម្ពុជា ដែលជាកិច្ចសហការលើកដំបូង និងធំបំផុតដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន និងលោក Ronald Robins ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Mineski Global ដែលជាក្រុមហ៊ុនមានឯកទេសនៅក្នុងប្រតិបត្តិការ និងការរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលេខ១ នៅតំបន់អាស៊ីអាគ្នេយ៍។ ការចុះ​ MoU នេះ មិនត្រឹមតែជាការអភិវឌ្ឍដ៏សំខាន់មួយក្នុងវិស័យធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែvaក៏ជាការអភិវឌ្ឍ វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាផងដែរ ជាមួយនឹងការពង្រឹងជំនាញវិជ្ជាជីវៈបន្តិចម្តងៗនៃឧស្សាហកម្មមួយនេះ នៅកម្ពុជា។
 ទន្ទឹមនឹងទិសដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍនិងវិធីសាស្រ្តសម្រាប់អតិថិជនវ័យក្មេង ការពង្រឹងកិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព។ «មិត្តហ្វូន ផ្តល់សេវាបច្ចេកវិទ្យាទូរគមនាគមន៍-ឌីជីថលជាច្រើនប្រភេទ ដើម្បីលើកកម្ពស់ជីវិតឌីជីថលសម្រាប់សង្គមកម្ពុជា ហើយកីឡាអេឡិចត្រូនិក គឺជាផលិតផលមួយក្នុងចំណោមផលិតផលសំខាន់ៗនៅក្នុងប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនកំពុងផ្តោតនាពេលបច្ចុប្បន្ននេះ»។ លោក Phung Van Cuong មានប្រសាសន៍បន្ថែមថា៖«ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មទូរគមនាគមន៍ ក្រុមហ៊ុនមិត្តហ្វូន ដូចដែលបានបង្ហាញតាមរយៈការចុះ MoU នេះ គឺកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកប្រកបដោយវិជ្ជាជីវៈ និងកាន់តែទូលំទូលាយ»។

 នៅក្នុងឆ្នាំ២០១៧ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានទទួលស្គាល់កីឡាអេឡិចត្រូនិក ហើយបានសម្រេចថាកីឡាវីដេអូហ្គេមនេះ អាចត្រូវបានចាត់ទុកថាជាសកម្មភាពកីឡា ខណៈពេលដែលអ្នកលេងត្រូវហ្វឹកហាត់ និងរៀបចំឱ្យបានក្លាំងក្លាដូចប្រភេទកីឡាទូទៅដទៃទៀតដែរ។ ខណៈកម្ពុជានឹងធ្វើជាម្ទាស់ផ្ទះរៀបចំកីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ នាពេលខាងមុខ កីឡា​អេឡិចត្រូនិក​នឹង​ក្លាយ​ជា​កីឡា​ផ្លូវការ ​ដូច​វិញ្ញាសាកីឡាទូទៅដទៃទៀត។ ​លោក Phung Van Cuong ថ្លែងថា នេះឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កីឡាអេឡិចត្រូនិក ដែលជា«បាតុភូតវប្បធម៌សកល»។ «កាលពីពេលថ្មីៗនេះ កីឡាអេឡិចត្រូនិក បានក្លាយជាកីឡាផ្លូវការនៅក្នុងកីឡាស៊ីហ្គេម និងបានឆ្លុះបញ្ចាំងពីរបៀបដែលកីឡានេះបានក្លាយជាបាតុភូតវប្បធម៌សកល ដែលត្រូវបានយកមកប្រកួតជាមួយនឹងកីឡាដែលមានជាយូរមកហើយ ​នៅក្នុងព្រឹត្តិការណ៍សំខាន់ៗនានា។ លោក​​បន្ត​ថា​៖«​ជា​រៀង​រាល់​ឆ្នាំ ការ​ប្រកួត​រគិតទាំង​ទ្រង់ទ្រាយធំ​និង​តូច ​ត្រូវ​បានគេ​ប្រារព្ធធ្វើ​ឡើង​នៅ​ទូទាំង​ពិភពលោក ​ដែល​ទាក់ទាញ​អ្នក​ទស្សនា​រាប់​សិប​លាន​នាក់​ក្នុង​

មួយ​ឆ្នាំៗ»។ មិត្តហ្វូនមានអ្នកលេងហ្គេម Mobile Legends: Bang Bang រាប់លាននាក់ ដែលមានចំណែកទីផ្សាររហូតដល់ ៩០ភាគរយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអ្នកលេងប្រចាំថ្ងៃរាប់រយពាន់នាក់នៅលើបណ្តាញមិត្តហ្វូន។ ក្រុមហ៊ុនមិត្តហ្វូនក៏ជាអ្នកឧបត្ថម្ភកម្មវិធីប្រកួតកីឡាអេឡិចត្រូនិក MPL របស់ក្រុមហ៊ុន Moonton ដែលទទួលបានការចាប់អារម្មណ៍និងទស្សនាច្រើនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។ «ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុន Mineski Global គឺត្រូវបានសង្ឃឹមយ៉ាងមុតមាំថានឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ជំនាញវិជ្ជាជីវៈក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ដោយនាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងជាវិជ្ជមានដល់អ្នកប្រើប្រាស់»។ លោក Phung Van Cuong មានប្រសាសន៍ថា៖«ការដែលមានក្រុមហ៊ន Mineski ជាដៃគូ វានឹងជួយមិត្តហ្វូនឱ្យក្លាយជាជម្រើសទី១ យ៉ាងឆាប់រហ័ស សម្រាប់បទពិសោធន៍កីឡាអេឡិចត្រូនិក នៅលើទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជា»៕
Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment