មណ្ឌលគិរី៖ សិក្ខាសាលាពិគ្រោះយោបល់លើឯកសារស្រាវជ្រាវប្រវត្តិជនជាតិដើមភាគតិច ឧបករណ៍តន្ត្រី សមុច្ច័យ និងឯកសារពាក់ព័ន្នផ្សេងៗទៀត ត្រូវបានធ្វើឡើងដើម្បីជាមូលដ្ឋាន ក្នុងការសិក្សាស្រាវជ្រាវប្រមូលព័ត៌មាននានាអំពីប្រវត្តិជនជាតិដើមភាគតិច និងសិល្បៈប្រពៃណីផ្សេងៗ ដែលប្រឈមនឹងការបាត់បង់។ សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមានលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី លោក ច័ន្ទ វិត្ថារ៉ូ ព្រឹទ្ធបុរស មហាវិទ្យាល័យ តូរ្យតន្រ្តី តំណាងឯកឧត្តម សាកលវិទ្យាល័យធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានាពេលនោះលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនមន្ត្រីពាក់ព័ន្ធ ក្នុងនោះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត នូវចំណេះជំនាញសិល្បៈប្រពៃណីរបស់ជាតិ និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចដែលមាននៅក្នុងខេត្តទាំងអស់ បន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវព័ត៌មាន ស្តីពី សិល្បៈ វប្បធម៌ ដើម្បីជាមូលដ្ឋានក្នុងការសិក្សា ស្រាវជ្រាវ ហើយត្រូវបោះពុម្ពផ្សព្វផ្សាយនូវរាល់ឯកសារដែលបានមកក្នុងសិក្ខាសាលាទាំងពីរថ្ងៃនេះ ដើម្បីទទួលយោបល់កែលម្អ សម្រាប់បោះពុម្ពលើកក្រោយៗទៀត និងត្រូវរៀបចំកម្មវិធីសង្គ្រោះបន្ទាន់នូវមរតកវប្បធម៌អរូបីដែលកំពុងប្រឈម តាមរយៈការផ្ទេរពីមនុស្សចាស់ ទៅយុវជនផងដែរ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី លោក សី ទូច បានលើកឡើងថា ក្នុងសិក្ខាសាលានេះ មន្ត្រីជំនាញ បានធ្វើការសិក្សាលើឯកសារជាច្រើន អំពីប្រវត្តិ ប្រពៃណីជនជាតិដើមភាគតិច ក្នុងបំណងអភិរក្ស តម្កល់ចំណេះជំនាញបុរាណ ទុកសម្រាប់សិក្សា ព្រោះប្រពៃណីមួយចំនួន បាននិងកំពុងប្រឈមនូវការបាត់បង់។ លោកប្រធានមន្ទីរ បន្ថែមថា សិក្ខាសាលានាពេលនេះក៏ជាធាតុចូលដ៏សំខាន់ ដើម្បីចងក្រងបានឯកសារផ្លូវការ ដើម្បីអភិរក្សវប្បធម៌ប្រពៃណីបុរាណប្រកបដោយគុណតម្លៃខ្ពស់។ លោកប្រធានមន្ទីរ បញ្ជាក់ថា ក្នុងសិក្ខាសាលារយៈពេល២ថ្ងៃនេះ មន្រ្តីជំនាញ បានពិភាក្សាលើឯកសារចំនួន ០៧ចំណុច ទី១. វិធីសាស្រ្តប្រគំ និងធ្វើឧបករណ៍ភ្លេង គង់រ៉េង ទី២. វិធីសាស្រ្តប្រគំ និងធ្វើឧបករណ៍ភ្លេង គងបួន ទី៣. វិធីសាស្រ្តប្រគំ និងធ្វើឧបករណ៍ភ្លេង រឡែត ទី៤. វិធីសាស្រ្តប្រគំ និងធ្វើឧបករណ៍ភ្លេង រង្វាត់ ទី៥. វិធីសាស្រ្តផ្សំ ថ្នាំបុរាណរបស់ជនជាតិដើមភាគតិចព្នង ទី៦ វិធីសាស្រ្តតម្បាញ ឧបករណ៍សាស់ និងទី៧ សុម្ច័យ (ឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង គ្រឿងសក្ការបូជា ...)៕![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzdYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--81cf1ed9dbdf65582cb41b53db62d3ca2fa505aa/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/F078D2C1-DEC1-4C62-AD6A-9AEEB9B.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLy9YQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--cd0999750a8ddc82c7c8d7fc114b1096d4fa4fc0/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AE478A15-F1AD-4E59-9BA8-65E0BD1.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0RZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--11b7cb07cbce7360c9170c2f7badd86c2dfb2eae/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/B7DEA6EE-EC86-4F02-92CB-6944A69.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0hZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--129b2f8d46c858df6b895f57cec415f64e1a8c58/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/A86CF52B-BE93-46CE-B2EC-74804C0.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzNYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e5dfa206eb4055748b45acc78c461b975c35ea37/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/33C43155-B444-4BFE-A248-08BC5E6.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3pYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--5705a48c69baa5060c5b9c3c389ba635a3345ff3/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/92E65361-5ED4-41CC-B3DA-693DAF7.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzdYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--81cf1ed9dbdf65582cb41b53db62d3ca2fa505aa/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/F078D2C1-DEC1-4C62-AD6A-9AEEB9B.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLy9YQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--cd0999750a8ddc82c7c8d7fc114b1096d4fa4fc0/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AE478A15-F1AD-4E59-9BA8-65E0BD1.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0RZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--11b7cb07cbce7360c9170c2f7badd86c2dfb2eae/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/B7DEA6EE-EC86-4F02-92CB-6944A69.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBd0hZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--129b2f8d46c858df6b895f57cec415f64e1a8c58/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/A86CF52B-BE93-46CE-B2EC-74804C0.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBLzNYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e5dfa206eb4055748b45acc78c461b975c35ea37/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/33C43155-B444-4BFE-A248-08BC5E6.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL3pYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--5705a48c69baa5060c5b9c3c389ba635a3345ff3/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/92E65361-5ED4-41CC-B3DA-693DAF7.jpeg)
0 Comments:
Post a Comment