គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឲ្យត្រៀមរៀបចំការប្រកួតប្រជែងរ៉ូបូតអន្តរជាតិឆ្នាំ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហា ឆ្នាំ២០២៣ ដែលមានប្រទេសជាច្រើននឹងនាំយករ៉ូបូតមកចូលរួមប្រកួត

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យត្រៀមរៀបចំការប្រកួតប្រជែងរ៉ូបូតអន្តរជាតិឆ្នាំ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលបណ្តាប្រទេសជាច្រើន នាំយករ៉ូបូតមកចូលរួមប្រកួត ប្រជែងដើម្បីបង្ហាញសមត្ថភាព ស្ថាដៃ និងទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន។

ការបញ្ជាក់នេះរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន។

តាមរយៈអង្គសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំនេះដែរ លោករដ្ឋមន្រ្តី បានជម្រុញដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ធ្វើជារបាយការណ៍សង្ខេបខ្លីពីការងារអ្វីដែលធ្វើបាន និងធ្វើមិនបាន មូលហេតុអ្វី ហើយលើកគម្រោងទិសដៅ ដើម្បីបន្តអនុវត្តន៍ទៅមុខទៀត។ ជាមួយនេះ បណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត ក៏ត្រូវធ្វើរបាយការណ៍ខ្លីដូចគ្នានេះដែរ។

កិច្ចប្រជុំប្រចាំសាមញ្ញប្រចាំសប្តាហ៍នាឱកាសនេះ បានធ្វើការពិនិត្យលើកិច្ចការងារដែលគ្រប់ផ្នែកគ្រប់ជំនាញ បានអនុវត្តនាពេលកន្លងមក និងដាក់ចេញជាផែនការ កិច្ចការងារ ព័ត៌មាន និងសោតទស្សន៍ សម្រាប់បំពេញព្រឹត្តការណ៍អន្តរជាតិសំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ។

ថ្នាក់ដឹកនាំតាមបណ្តា អគ្គនាយកដ្ឋានទាំង ៥ចំណុះឲ្យក្រសួងព័ត៌មាន រួមជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានគណ:កម្មការ និងអនុគណ:កម្មការ បានធ្វើរបាយការណ៏លើកឡើងពីវឌ្ឍនភាពការងារសំខាន់ៗ នានាដែលមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ផ្នែកគ្រប់ជំនាញសម្រេចអនុវត្តន៍នាពេលកន្លងនេះ ដោយបានធ្វើអោយរាល់កិច្ចការងារបានដំណើរដោយរលូន។

ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ តាមបណ្តាផ្នែកជំនាញនីមួយៗក៏បានលើកពីផែនការសកម្មភាពការងារដែល ត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀតឲ្យបានកាន់តែល្អប្រសើរ។ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់ជំនាញ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កំលាំងកាយចិត្ត ដើម្បីសម្រេចបានលទ្ធផលការងារបានយ៉ាងល្អ។

លោករដ្ឋមន្រ្តី បានឲ្យផ្នែករដ្ឋបាល រៀបចំសៀវភៅ ៣ភាសា ដែលក្រសួងព័ត៌មាន បានបោះពុម្ភរួចហើយ មានចំណងជើងថា «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» ជាភាសាខ្មែរ បារាំង និងភាសាអង់គ្លេស ចំនួន៣ៗច្បាប់ ទុកដើម្បីយកទៅជូនដល់គ្រប់រដ្ឋមន្រ្តី រដ្ឋលេខាធិការដ្ឋាន និងអាជ្ញាធរ។ ជាជំហានបន្ទាប់ទៀត នឹងយកជូនគ្រប់សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត អភិបាលស្រុក និងគ្រប់មហាវិទ្យាល័យ និងសកលវិទ្យាល័យនៅកម្ពុជា ចំនួន៣ៗច្បាប់ដូចគ្នា។

«កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» មិនមែនមានត្រឹមតែ៣ ភាសានេះទេ ជាជំហានបន្ទាប់ទៀត មានការបកប្រែ និងបោះពុម្ពជាភាសា ចិន ជប៉ុន និងភាសាអារ៉ាប់


ឧត្តមសេនីយ៍ឯក លឹម សុខារស្មី អំពាវនាវភ្នាក់ងារសន្ដិសុខឯកជន បន្ដចូលរួមលើកកម្ពស់គោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព»

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ភ្នាក់សន្ដិសុខឯកជនទាំងអស់ បន្ដចូលរួមលើកកម្ពស់គោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត សំដៅកាត់បន្ថយបទល្មើសនានាក្នុងសង្គម។

ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីតំណាង នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៦។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអះអាងថា កិច្ចការពារសុខសន្តិភាព និងសន្តិសុខសុវត្ថភាពសង្គម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាប រាល់បទល្មើសនានា តាមគ្រប់គ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសយើងផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «យើងរួមគ្នាអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចេញនូវ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាពនៅតាមបណ្តាភូមិ-ឃុំ-សង្កាត់ មិនឲ្យមានបទល្មើសកើតឡើង។ វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ»។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវនាវដល់បណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនទាំងអស់ ចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ និង Para Games លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សូមកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ ហើយលោកសូមលើកទឹកចិត្ត និងគាំទ្រ ដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា បទល្មើសគ្រឿងញៀន បង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហឹង្សា និងការរំលោភបំពានលើកុមារនិងស្ត្រី ។ល។ ពិសេសនៅតាមបណ្តាគោលដៅ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងគោលដៅងាយរងគ្រោះសំខាន់ៗ។

ជាមួយគ្នានេះ លោកក៏បានជំរុញដល់ភ្នាក់ងារសន្តិសុខឯកជន ពិសេសនូវគោលដៅខាងលើនេះ ត្រូវមានការហ្វឹកហាត់ជំនាញ បង្ការ និងពន្លត់អគី្គភ័យ ព្រមទាំងជំនាញតាមដានត្រួតពិនិត្យ និងសង្កេតជនសង្ស័យ ដែលមានបំណងចង់ប្រព្រឹត្តបទល្មើសនៅគោលដៅរបស់យើង និងជាពិសេសត្រូវយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជាប់ជាប្រចាំ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានចំនួន៤៦វគ្គ ភ្នាក់ងារសន្តិសុខឯកជនដែលបានឆ្លងវគ្គ ជាង៨,១២០នាក់។ ក្នុងនោះ បានស្ទាប់ស្ទង់ឃើញថា ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គនេះ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ មានការយល់ដឹងខ្ពស់មាន និងក្រមសីលធម៌ល្អផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views

 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាខ្ពស់ អញ្ជើញទៅដល់សាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្ថិភាព នៅរសៀល ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣ តាមជើងយន្តហោះពិសេស ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ាល់ឌីវ។


វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋម៉ាល់ឌីវ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដសូលី ដែលក្នុងឱកាសនោះ ទិដ្ឋភាពនានានៃកិច្ចសហ ប្រតិបត្តិ ការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិនឹងត្រូវលើកយកមកពិភាក្សា។

បន្ទាប់ពីជំនួប ថ្នាក់ដឹក នាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ ចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹង អញ្ជើញទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើង វិញ នូវដែនវិសាលភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ម៉ាល់ឌីវ បានបង្កើតំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៥ ហើយនេះក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ៕ ដោយ៖ ជឹម ណារីសម្រួលដោយ:ដារ៉ា

លោក ហ៊ុន ម៉ានី៖ ក្នុងនាមជាខ្មែរ បើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឲ្យអ្នកណាមកចាំជំនួសយើង?

ចំនួនអ្នកទស្សនា: Views


(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា ដោយមានការចូលរួមីសំណាក់ លោក លី សុន ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកានៃអង្គមីទ្ទិញសរុបប្រមាណ៦៩៩នាក់ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងអង្គពិធីដ៏មានអត្ថន័យនាព្រឹកនេះ លោក ហ៊ុន ម៉ានី បានរំលេចពីភាពសោកសៅរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងផ្សាភ្ជាប់ពាក្យមួយឃ្លាថា «ក្នុងនាមជាខ្មែរបើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឱ្យអ្នកណាមកចាំជំនួសយើង»។ ក្នុងន័យនេះ លោកចង់បង្ហាញឲ្យកូនចៅជំនាន់ក្រោយ ចងចាំនូវប្រវត្តិសាស្រ្តដ៏ជូចត់របស់កម្ពុជា ដែលធ្លាប់បានឆ្លងកាត់ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

លោកបានគូសបញ្ជាក់ថា កូនចៅជំនាន់ក្រោយត្រូវតែចងចាំមិនអាចបំភ្លេចបាននូវសោកនាដកម្មរបស់កម្ពុជា បាននោះទេ បើទោះបីជាក្មេងៗជំនាន់ក្រោយអាចកើតមិនទាន់ និងមិនបានឆ្លងកាត់នូវរបបដ៏សាហាវយង់ឃ្នងមួយនេះ ប៉ុន្តែសូមចងចាំជានិច្ចនូវការតស៊ូ លះបង់របស់អតីតយុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរម្យនារបស់ប្រជាជនកម្ពុជាមកទល់ពេលបច្ចុប្បន្ន។

គួបញ្ជាក់ថា អង្គមីទ្ទិញនេះត្រូវបានប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារីនៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយដែលបានបូជារសាច់ស្រស់ ឈាមស្រស់រហូតពលីអាយុជីវិតក្នុងការប្រយុទ្ធ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរណ្ដៅរមរណៈ នៃរបបសាហាវមួយនេះ។

យ៉ាងណាមិញ ការឆ្លងកាត់រយៈពេល ៤៤ឆ្នាំបានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីអត្ថន័យផ្ដើមចេញពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជាបានឈានទៅមុខឥតឈប់ឈរតាមទិសដៅត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា៕